ព័រទុយហ្គាល់ ប៉ះហុល្លង់នៅ Final UEFA Nations League ខណៈអង់គ្លេស និងស្វីសលេងយកលេខ ៣
- 2019-06-07 11:10:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព័រទុយហ្គាល់ ប៉ះហុល្លង់នៅ Final UEFA Nations League ខណៈអង់គ្លេស និងស្វីសលេងយកលេខ ៣
ចន្លោះមិនឃើញ
ក្រោយពីហុល្លង់បំបាក់ អង់គ្លេសក្នុងលទ្ធផល ៣-១ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Nations League កាលពីយប់ថ្ងៃព្រហស្បតិ៍កន្លងទៅ ហុល្លង់នឹងត្រូវជួបជាមួយព័រទុយហ្គាល់ នៅវគ្គផ្ដាច់ព្រ័ត្រ ដែលធ្វើឡើងនៅកីឡដ្ឋាន Estadio do Dragao (កីឡដ្ឋាននាគ) ដែលជាទឹកដីរបស់ Porto។
ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះ នឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី០៩ ខែមិថុនា ពោលគឺចុងសប្ដាហ៍នេះ ដែលនឹងលេងនៅម៉ោង ១.៤៥អធ្រាត្រ (ម៉ោងនៅកម្ពុជា)។
ខុសពីពានផ្សេងៗទៀតក្នុងទ្វីបអឺរ៉ុប កម្មវិធី UEFA Nations League នឹងមានប្រកួតដណ្ដើមយកលេខ ៣ ទៀតផង។ ក្នុងប្រកួតនេះ អង់គ្លេស នឹងត្រូវប៉ះជាមួយក្រុមជម្រើសជាតិស្វីស។
ការប្រកួតដណ្ដើមយកលេខ ៣ នេះ នឹងធ្វើឡើងក្នុងថ្ងៃអាទិត្យដូចគ្នានឹង វគ្គផ្ដាច់ព្រ័ត្រដែរ ក៏ប៉ុន្តែធ្វើនៅកីឡដ្ឋាន Estadio D. Afonso Henriques ហើយលេងនៅម៉ោង ៨.០០យប់ (ម៉ោងនៅកម្ពុជា)៕