សិន កក្កដា ​បក​ស្រាយ​រឿង​លុយ​៥​ដុល្លារ និង​ទម្លាយ​រឿង​សម្ងាត់​១​ទៀត​ជាមួយជម្រើសជាតិ​

  • 2019-06-08 03:29:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហេតុ​អ្វី​ខ្ញុំ​មិន​មាន​ឈ្មោះ​ដំបូង​នៅ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា? ពេល​នេះ ​សាមី​ខ្លួន សិន កក្កដា ​បាន​ចេញ​មុខ​បក​ស្រាយ​ដើម្បី​ឱ្យ​អ្នក​គាំទ្រ​បាត់​ឆ្ងល់​ទៀត​ហើយ។

ហេតុ​អ្វី​ខ្ញុំ​មិន​មាន​ឈ្មោះ​ពី​ដំបូង​នៅ​ក្រុម​ជម្រើស​ជាតិ?

គឺ​ដោយសារ​ខ្ញុំ​ត្រូវ​បាន​ ក្លិប​Chainat FC​ នៅ​ប្រទេស​ថៃ​អញ្ជើញ​អោយ​ហាត់​សាកល្បង​សមត្ថភាព​(TEST)​ជាមួយ​និង​ក្លិប​នៅ​ថ្ងៃទី​04​ខែ​មិថុនា​ឆ្នាំ២០១៩​ រយ:​ពេល​មួយ​សប្ដាហ៍​ ហើយ​បើ​ជាប់​ខ្ញុំ​និង​ចូលរួម​ជា​ក្លិប​ សំរាប់​ជើង​ទី​២ ​នៃ​លីក​កំពូល​ថៃ​ ក្នុង​នាម​ជា​កីឡាករ​កូតា​អាស៊ាន។​

ក៏​ប៉ុន្ដែ​មួយ​ថ្ងៃមុ​ន​ត្រូវចេ​ញដំណើរ​ លោកគ្រូជំ​រើសជាតិបានពិ​ភាក្សាជាមួយខ្ញុំនិង​ថ្នាក់ដឹក​នាំក្លិប​វិសាខា ​ហើយ​ជាចុង​ក្រោយ​យើង​ក៏​បាន​សំរេច​គ្នា​ថា ​ខ្ញុំ​ត្រូវ​ចូលរួម​ជាមួយ​ជំរើស​ជាតិ។

ខ្ញុំត្រូវ​បាត់បង់​ឱកាស​មាស​មួយ​ដែល​អាច​លេង​នៅ​លីក​ថៃ​ តែខ្ញុំ​បានទទួល​ឱកាស​ដែលមាន​តំលៃ​ដ៏​ធំ​ធេងមួ​យ​ គឺខ្ញុំ​មាន​ចំនែកចូលរួម​ជាមួយ​ជំរើសជាតិ​ ក្នុង​យុទ្ធនាការ​ប្រកួតWorld Cup​ វគ្គ​ដំបូង​ ដែល​វាជាសុបិត្ត​របស់​កីឡាករ​បាល់ទាត់​គ្រប់រូប​។

រឿង​ប្រាក់​៥​ដុល្លារ​

ខ្ញុំ​មាន​ការ​សោក​ស្ដាយ​ដែល​មាន​សារព័ត៌មាន​ខ្លះ ​បាន​ចុះ​ផ្សាយ​ដោយ​ខុស​ពី​ការ​ពិត​ ដែល​ថា​ខ្ញុំ​កំពុង​រិះគន់​ទៅ​លើ​លោក​គ្រូ​ Honda​។ តាមពិតទៅ​ ខ្ញុំគ្រាន់​តែចង់ឆ្លើយតប​ទៅកាន់បុគ្គលមួយចំ​នួនដែលថាខ្ញុំ​ទៅហាត់ដើម្បីប្រាក់​៥ដុល្លារ រហូត​មាន​អ្នក​យល់​ច្រឡំ ​តិះ​ដៀល​ប្រមាថ​ដល់​ឪពុកម្ដាយ​ខ្ញុំ ដោយសារ​រឿងនេះ​៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម