ពេញ​ចិត្ត​សម្ដី​ ឡៅ​ ចិត្រា​ ដែល​តែងតែ​លើ​ឡើង​បែប​នេះ​មិន​ថា​ចូល​សង្វៀន​ណា​ក៏​ដោយ...

  • 2019-06-10 03:07:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​ខ្សែក្រវាត់​ថ្មីថ្មោង​របស់​ PNN​ ឡៅ​ ចិត្រា​ តែងតែ​លើក​ឡើង​បែប​នេះ​ នៅ​គ្រប់​សង្វៀន​ដែល​ខ្លួន​ឡើង​ប្រកួត​ «ខ្ញុំ​ឡើង​លើ​សង្វៀន​ដឹង​តែ​វ៉ៃ​ហើយ​ គេ​ខ្លាំង​ ឬ​ខ្សោយ​ម៉េច​ដឹង​តែ​វ៉ៃ​ វ៉ៃអស់ពីសមត្ថភាព បើស្គាល់គ្នាចុះ​មក​វិញ​សុំ​ទោស​ រាប់​អាន​គ្នា​ធម្មតា»។​

រូបភាពហ្វេសបុក ឡៅ ស៊ីណាត

**​«ខ្ញុំ​ឡើង​លើ​សង្វៀន​ដឹង​តែ​វ៉ៃ​ហើយ​ គេ​ខ្លាំង​ ឬ​ខ្សោយ​ម៉េច​ដឹង​តែ​វ៉ៃ​ វ៉ៃអស់ពីសមត្ថភាព បើស្គាល់គ្នាចុះ​មក​វិញ​សុំ​ទោស​ រាប់​អាន​គ្នា​ធម្មតា»**​ អ្នក​ប្រដាល់​មក​ពី​ខេត្ត​កំពង់ស្ពឺ​តែងតែ​លើក​ឡើង​បែប​នេះ​ មិន​ថា​ការ​ប្រកួត​មិត្តភាព​ធម្មតា​ ការ​ប្រកួត​ដណ្ដើម​ប្រាក់​លាន​ ឬ​ប្រកួត​សន្សំ​ពិន្ទុ​ខ្សែក្រវាត់​នោះ​ឡើយ។​ ការ​តាំង​ចិត្ត​បែប​នេះ​ហើយ​ បាន​ជា​ធ្វើ​ឲ្យ​ ចិត្រា​ វ៉ៃ​ម្ដងៗ​អស់​ពី​សមត្ថភាព​តែ​ម្ដង​ និង​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ ត្រូវ​ចិត្ត​គាំទ្រ​ កើន​ឡើង​អ្នក​គាំទ្រ​ជា​លំដាប់​ ខណៈ​អ្នក​រៀបចំ​ប្រដាល់​គ្រប់​ស្ថានីយ​តែងតែ​ចង់​យក​ទៅ​ប្រកួត។​

ឡៅ ចិត្រា​ ឈ្នះកន្លងទៅ

ប្អូន​ប្រុស​ ឡៅ​ ស៊ីណាត​ រូប​នេះ​កំពុង​ឡើង​កូដ​ទាំង​សមត្ថភាព​ និង​ការ​កេរ្តិ៍ឈ្មោះ។​ អ្នក​ប្រដាល់​រូប​នេះ​មាន​ចិត្ត​មោះមុត​ មិន​ចេះ​ខ្លាច​ដៃគូ​ នេះ​ហើយ​ជា​ចំណុច​ដែល​ធ្វើ​ឲ្យ​គេ​ល្បី​ អាច​គំរូ​ល្អ​សម្រាប់​អ្នក​ប្រដាល់​មួយ​ចំនួន​ធ្វើ​តាម។​ បើ​និយាយ​ពី​ស្នៀត​ប្រយុទ្ធ​វិញ​ក៏​ល្អ​គ្រប់​គ្រឿង​ទៅ​ទៀត។​

ឡៅ ចិត្រា​ ឈ្នះប្រាក់លានកន្លងទៅ

រំលឹក​ដែរ​ថា​ ឡៅ​ ចិត្រា​ អ្នក​ប្រដាល់​មក​ពី​ក្លឹប​ប្រដាល់​ទ័ព​ពិសេស​ឆត្រ​យោង​ ៩១១​ ជា​កូន​សិស្ស​លោក​គ្រូ​ ហង់​ សឿន។​ អ្នក​ប្រដាល់​រូប​នេះ​ទើប​ឈ្នះ​ខ្សែក្រវាត់​ប្រាក់​របស់​សង្វៀន​ PNN​ ម្សិលមិញ​នេះ​ ហើយ​បាន​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​មាស​នៅ​ពេល​ខាង​មុខ​នេះ​ទៀត​ផង៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី