PUBG វគ្គ​ថ្មី? ផែនទី ៤ បូក​បញ្ចូល​គ្នា ប្រមូល​ផ្តុំ​មនុស្ស ៤០០ នាក់​ក្នុង​វគ្គ​តែ​មួយ

  • 2019-06-10 03:52:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ការ​លេច​ចេញ​នូវ​ដំណឹង​ពិសេស​មួយ​សម្រាប់​អ្នក​លេង​ហ្គេម PUBG ​ទាក់ទិន​នឹង​ផែនទី​ថ្មី​ដែល​ចម្រាញ់​បញ្ចូល​ចេញ​ពី​ផែនទី​ទាំង ៤ កំពុង​មាន​ស្រាប់។ គណនី n1tn4t បាន​ផ្តួចផ្តើម​នៅ​គំនិត​ប្លែក​មួយ​នេះ ដោយ​ប្រើប្រាស់​ផែនទី Erangel, Miramar, Sanhok និង Vikendi ច្របល់​បញ្ចូល​គ្នា​ជា​ផែនទី​ធំ​មួយ។

ផែនទី​យក្ស​នេះ​មាន​ទំហំ​ផ្ទៃ​ដី ២២៥ គីឡូម៉ែត្រ​ការេ ដោយ​ប្រមូល​ផ្តុំ​អ្នក​លេង​ប្រមាណ ៤០០ នាក់ ​លោត​ឆ័ត្រយោង​ចេញ​ពី​យន្តហោះ​ចំនួន ៤ ដោយ​ថេរវេលា​នៃ​ការ​លេង​រំពឹង​នឹង​បញ្ចប់​ទៅ​បាន​ក្នុង​រយៈ​ពេល ១ ម៉ោង

ត្បិត​ជា​គំនិត​ថ្មី​ស្រឡាង ប៉ុន្តែ​ក៏​ទទួល​បាន​ការ​កើត​មាន​ចម្ងល់​មួយ​ចំនួន​នៅ​លើ​គេហទំព័រ Reddit ដោយ​ខ្លះ​ព្រួយបារម្ភ​ថា​ប្រសិន Map នេះ​ដាក់​ឲ្យ​ដំណើរការ​ពិត​មែន នោះ​ដំណើរការ​នៃ​ហ្គេម​នឹង Lag កាន់​តែ​ខ្លាំង។

មតិ​មួយ​និយាយ​ថា៖ "អ្នក​ក៏​ត្រូវ​ការ​កាបូប​ជា​ចាំ​បាច់​ដើម្បី​ស្ពាយ​ហ្គាស​គ្រប់គ្រាន់​ក្នុង​ការ​ប្រើប្រាស់​រថយន្ត​លើ​ផែនទី​ធំ​នេះ"។ រី​ឯ​អ្នក​បញ្ចេញ​មតិ​មួយ​ផ្សេង​ទៀត​វិញ៖ "បើ​បែប​នេះ​ក៏​គួរ​តែ​ចាប់​ក្រុម ៨ នាក់​នោះ​សក្តិសម​នឹង​ផែនទី​ប្រភេទ​នេះ​បំផុត"។

យ៉ាងណាមិញ​នេះ​ត្រឹម​ជា​ការ​យល់​ឃើញ​និង​គំនិត​ផ្តួចផ្តើម​របស់​បុគ្គល​ម្នាក់​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ក៏​ថា​មិន​ត្រូវ​ប្រសិន ក្រុមហ៊ុន​អភិវឌ្ឍ​ PUBG មើល​ឃើញ​ពី​ចំណុច​ល្អ​ច្រើន នោះ​ផែនទី​យក្ស​បែប​នេះ​ក៏​អាច​នឹង​ដាក់​ឲ្យ​លេង​នៅ​ថ្ងៃ​ខាង​មុខ​ក៏​ថា​បាន។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Zing   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី