Man Utd នឹង​ឲ្យ De Gea ២០​លាន​ផោន ឲ្យ​តែ​គេ​ព្រម​ទៅ PSG

  • 2019-06-10 04:14:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United បាន​ត្រៀម​រួចរាល់​​ផ្ដល់​ទឹក​ប្រាក់​២០​លាន​ផោន ទៅ​កាន់​អ្នក​ចាំ​ទី David De Gea ប្រសិន​បើ​គេ​ចាកចេញ​ទៅ​លេង​នៅ Parish Sain-Germain រដូវ​ក្ដៅ​នេះ។

De Gea បច្ចុប្បន្ន​​មាន​ការ​ចាប់​អារម្មណ៍​​ពី​ក្លឹប​យក្ស​របស់​បារាំង PSG ហើយ​ Man Utd នឹង​យល់​ព្រម​លក់​ចន្លោះ​តម្លៃ​៦០​​ទៅ​៧៥​លាន​ផោន។ លក្ខខ័ណ្ឌ​ពិសេស​មួយ​ បិសាច​ក្រហម​នឹង​​​ផ្ដល់​ទឹក​ប្រាក់​មួយ​ចំនួន​​កាន់​ De Gea វ័យ​២៨​ឆ្នាំ​ដើម្បី​ឲ្យ​គេ​ចាកចេញ​ពេល​ឥលូវ​នេះ ប្រសើរ​ជាង​រង​ចាំ​គេ​អស់​កុងត្រា​ជាមួយ​​ក្លឹប​នៅ​រដូវ​កាល​ក្រោយ ហើយ​ដើរ​ចេញ​ដោយ​ទទេ។

តាម​គម្រោង​ United នឹង​ផ្ដល់​ប្រាក់​២០​លាន​ផោន​ទៅ​កាន់​អ្នក​ចាំ​ទី​សញ្ជាតិ​អេស្ប៉ាញ​ខាង​លើ​ ប្រសិន​ការ​ដោះដូរ​កើត​មាន​ឡើង។ ប្រភព​ខាង​ក្នុង​ជឿជាក់​ថា​ការ​សម្រុះសម្រួល​គ្នា​នេះ​អាច​នឹង​ឈាន​ដល់​ចំណុច​វិជ្ជមាន ហើយ De Gea ត្រូវ​ជំនួស​កន្លែង​​កន្លែង​អ្នក​ចាំ​ទី​ជើង​ចាស់ Gianluigi Buffon ដែល​ទើប​ចាកចេញ​ពី PSG៕​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី