ធ្លាប់​ចាប់​អារម្មណ៍​អត់ ម៉េច​បាន iPhone សាក​ថ្ម​ឡើង​យឺត​នៅ​រដូវ​ក្តៅ?

  • 2019-06-11 03:25:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាកាសធាតុ​ក្តៅ​ក៏​ជា​កត្តា​ហានិភ័យ​មួយ​ដែល​អាច​បង្ក​បញ្ហា​ដល់​ឧបករណ៍​អេឡិចត្រូនិក​មួយ​ចំនួន សោត​យ៉ាង​ដូច​ជា​ស្មាតហ្វូន​ កត្តា​នៃ​សីតុណ្ហភាព​ខ្ពស់​ជ្រុល ក៏​អាច​ធ្វើ​ឲ្យ​ម៉ាស៊ីន​ដំណើរការ​ប្រព័ន្ធ​សាក​ថ្ម​ឡើង​យឺត​ផង​ដែរ។ តើ​នេះ​មក​ពី​មូលហេតុអ្វី?

តាម​ការ​បកស្រាយ​លើ​គេហទំព័រ ZDNet បាន​ពន្យល់​ថា​ស្ថិត​ក្រោម​អាកាសធាតុ​ក្តៅ ហើយ​សាក​ថ្ម iPhone របស់​អ្នក​នៅ​ក្នុង​រថយន្ត​ដែល​ចត​ចោល​ឬ​ក្នុង​បន្ទប់​ដែល​ងំ​ដោយ​កម្តៅ ​ពេល​នោះ​ផ្នែក​ថ្ម​នឹង​ឡើង​កម្តៅ​កាន់​តែ​ខ្លាំង ​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រព័ន្ធ​សៀគ្វី​សាក​ចាប់​ផ្តើម​ផ្ទេរ​ថាមពល​សាក​ទាប​ជាង​មុន​ទៅ​កាន់​ឧបករណ៍។

ហេតុផល​នៅ​ពី​ក្រោយ​រឿង​នេះ​គឺ​ជា​គោលការណ៍​នៃ​ប្រព័ន្ធ​សុវត្ថិភាព​ដែល​បាន​កំណត់​ចេញ​ពី​ក្រុមហ៊ុន ក្នុង​គោលដៅ​បញ្ចៀស​ថ្ម​ឡើង​កម្តៅ​កាន់​តែ​ខ្លាំង​ឡើង ​ឬ​ឈាន​ដល់​ការ​ផ្ទុះ​ប្រេះស្រាំ​ដោយ​ប្រការ​ណា​មួយ។

ជា​ការ​ពិត​ណាស់​យោង​តាម​គោលការណ៍​កំណត់​របស់ Apple សីតុណ្ហភាព​សម​ប្រកប​បំផុត​សម្រាប់ iPhone គឺ​ចន្លោះ​ពី ០ ទៅ ៣៥ ដឺក្រេ​អង្សាសេ ដែល​ចន្លោះ​នេះ​អាច​ធានា​ជូន​នូវ​សុវត្ថិភាព​ដល់​អ្នក​ប្រើប្រាស់​បាន។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ ZDNet   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី