ទៅលេង៖ ៥ កន្លែងដែលប្លែកខ្លាំងនៅជប៉ុន
- 2019-06-12 02:44:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទៅលេង៖ ៥ កន្លែងដែលប្លែកខ្លាំងនៅជប៉ុន
ចន្លោះមិនឃើញ
យើងទាំងអស់គ្នាដឹងហើយថា ប្រទេសជប៉ុនពោរពេញដោយវត្ថុ ដែលចម្លែកៗនិងអស្ចារ្យច្រើន មានដូចជាអានីមេ (anime) ម្ហូបអាហារ នឹងប្រពៃណីរបស់ពួកគាត់។ ប៉ុន្តែអ្នកមានដឹងទេថាប្រទេសនេះក៏សម្បូរកន្លែងប្លែកៗ និងឃ្យូតៗជាច្រើនផងដែរ!
នេះយើងលើកយកកន្លែងប្រាំ ដែលយើងចូលចិត្តមកបង្ហាញ!
**កោះថាស៊ីរ៉ូជីម៉ា (Tashirojima)**
កោះជប៉ុនមួយនេះបានទទួលរហស្សនាមថាជា «កោះឆ្មា» ដោយកោះនេះមានចំនួនសត្វឆ្មាច្រើនជាងមនុស្សទៅទៀត! ត្រូវម៉ាច់តែម្ដងសម្រាប់អ្នកចូលចិត្តសត្វជាពិសេសសត្វឆ្មា។ មិនតែប៉ុណ្ណឹងទេ កោះនេះព្រមទាំងមានទីសក្ការបូជាអោយឆ្មាទៀតផង។
ឧទ្យានណារ៉ា (Nara Park)
នេះជាឧទ្យានដ៏ល្បីល្បាញមួយដោយសារសត្វក្ដាន់ស៊ីកាដូចរូបខាងលើនេះ។ ពួកសត្វនេះមិនចេះខ្លាចមនុស្សទេ ហើយត្រូវបានជប៉ុនចាត់ទុកជាទ្រព្យសម្បត្តិរបស់ជាតិទៀត។ អ្នកមកលេងឧទ្យាននេះអាចបញ្ចុក «នំសម្រាប់សត្វក្ដាន់» ឲ្យពួកវាបានទៀតផង។
សារៈមន្ទីរជីបលី (Ghibli Museum)
បើអ្នកធ្លាប់មើល ឬជាអ្នកគាំទ្ររឿង «My Neighbour Totoro» ឬរឿងផ្សេងៗទៀតរបស់ស្ទូឌីយ៉ូ ជីបលី (Studio Ghibli) នោះ អ្នកនឹងពេញចិត្តនឹងសារមន្ទីរនេះតែម្ដង។ សារមន្ទីរនេះពោរពេញទៅដោយរូបចំលាក់ និងការចំលងឈុតឆាកពីរឿងជាច្រើនដែលស្ទូឌីយ៉ូនេះធ្លាប់បង្កើត!
មជ្ឈមណ្ឌលផូកេមន (Pokémon Centers)
ចាំបានទេ កាលមុននាំគ្នាផ្អើលលេងផូកេមុនហ្គូ (Pokémon Go) នោះ? នៅជប៉ុនវិញ គេមានបង្កើតមជ្ឈមណ្ឌលផូកេមុនយកតែម្តង សម្រាប់ហ្វេនអាចទៅទិញឥវ៉ាន់តាមចិត្ត!
ភោជនីយដ្ឋានរ៉ូបត (Robot Restaurant)
នរណាមិនស្គាល់បច្ចេកវិទ្យារបស់ជប៉ុននោះ? គេពូកែដល់ថ្នាក់បង្កើតភោជនីយដ្ឋានមនុស្សយន្តទៅហើយ! ទស្សនិកជនអាចចូលរួមទស្សនាការសំដែងដ៏រស់រវើកនេះ ដែលពោរពេញទៅដោយមនុស្សយន្ត ពន្លឺអិលអ៊ីដី (LED) គ្រប់ពណ៌ និងពួកអ្នកសំដែង ដែលមានសំលៀកបំពាក់ដ៏ប្លែកៗ និងគួរឲ្យចាប់អារម្មណ៍ច្រើនណាស់។
អត្ថបទនេះ គឺមកពីវ៉ិបសាយវប្បធម៌ Wapatoa.com ជាវិបសាយផ្តោតលើចំណេះដឹងចិត្តវិទ្យា សិល្បៈ និងការអភិវឌ្ឍខ្លួន
បើចង់អានអត្ថបទល្អៗដូចនេះទៀត សូមចូលទៅកាន់៖ wapatoa.com