មិន​​​​​ចង់​វេទនា​ខ្លួន ​​​រាងកាយ​​ទ្រុឌ​ទ្រោម​មុន​វ័យ ដាច់​​ខាត​​កុំ​ផឹក​​ភេសជ្ជៈ​​ទាំង​នេះ​​ ក្រោយ​បាយ​​ល្ងាច​​​

  • 2019-06-19 04:05:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 136

ចន្លោះមិនឃើញ

មាន​មនុស្ស​​ជា​​ច្រើន​​​ណាស់​​ដែល​គិត​ពុំ​​ដល់ ហើយ​​តែង​​យល់​​ថា​​ ភេសជ្ជៈ​​មួយ​​​ចំនួន​​អាច​​​ជួយ​​​បំប៉ន​​​​សុខភាព​​​ រាល់​ពេល​​ដែល​​ផឹក​​​ចូល​​ពោះ​​។​ ​​ផ្ទុយ​​ទៅ​​​វិញ​ ​​​ភេសជ្ជៈ​ទាំង​អស់​មិន​មែន​​​​​​សុទ្ធ​​តែ​​ដូច​​អ្វី​​ដែល​អ្នក​គិត​ឡើយ​​។ ​​ជាពិសេស​​​របស់​​ខ្លះ បើ​​អ្នក​​ផឹក​​ក្រោយ​បាយ​​ល្ងាច​​រួច វា​ពិត​​ជា​​បង្ក​គ្រោះ​​​​​ថ្នាក់​​​ដល់​​​រាង​​កាយ​ខ្លាំង​​បំផុត​។​

​​ទឹក​​​ដោះ​គោ​ស្រស់​​​

​​​​​​​​​​​​​​​​​​​ទឹក​​​ដោះ​គោ​ស្រស់​​មាន​​​កាល់ស្យូម​ខ្ពស់ ​​​​ជួយ​​ឲ្យ​​ឆ្អឹង​​រឹង​មាំ​ ​ប៉ុន្តែ​​​វា​មិន​​​មែន​​ផ្តល់​​ប្រយោជន៍​​បាន​គ្រប់​ពេល​​​វេលា​នោះ​ទេ​។ ​​ដោយ​សារ​តែ ​​​​ក្នុង​​ទឹក​​​ដោះ​គោ​ស្រស់​​​មាន​ផ្ទុក​​ទៅ​​​​​ដោយ ប្រូតេអ៊ីន​​​​​ចេញ​​ពី​សត្វ ដែល​​អាច​​​បំផ្លាញ​​​កាល់​​ស្យូម​​នៅ​​ក្នុង​​​ឆ្អឹង​​​​បាន​​ដូច​គ្នា​​។ ក្រៅ​ពី​នេះ ​​​​វា​​សម្បូរ​​កាឡូរី ជាតិ​​ខ្លាញ់ អង់ទីប៊ីយ៉ូទីក និង​​​កូលេស្តេរ៉ុល បណ្តាល​​ឲ្យ​​រាង​កាយ​ធាត់ លើស​ជាតិ​​​ខ្លាញ់ បើ​​អ្នក​​ផឹក​​បន្ទាប់​ពី​ញ៉ាំ​​បាយ​​ល្ងាច​​រួច​។​

​​​​​​​​កាហ្វេ​​បន្ថែម​គ្រីម​​​

​កាហ្វេ​​ក្តៅ​​​ដែល​​​ដាក់​​បន្ថែម​​​​ពពុះ​គ្រីម​​ស្រស់​​​​​ពី​លើ ជា​ទី​​ពេញ​​និយម​​​ក្នុង​​រដូវ​​រងា​។ យ៉ាង​ណា​​មិញ គួរ​ជៀសវាង​​ផឹក​​វា​​នៅ​ពេល​​ល្ងាច បើ​មិន​​ចង់​​​ប៉ះពាល់​​ដល់​​សុខភាព​។ ​​គ្រីម​​ស្រស់ ត្រូវ​បាន​​ចម្រាញ់​​ចេញ​ពី​ស៊ីរ៉ូពោត​ និង​ប្រេង​​​បន្លែ ដែល​​​​អាច​​​បង្ក​​គ្រោះ​​ថ្នាក់​​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​និង​​​​បណ្តាល​​ឲ្យ​អ្នក​គេង​​មិន​លក់​។​​

​​​​ទឹក​​​ដូង​​​

​មាន​​​ការ​​សិក្សា​​​​ស្រាវជ្រាវ​ជា​ច្រើន​បាន​​​បង្ហាញ​ថា ទឹក​ដូង​​សម្បូរ​ជាតិ​​រ៉ែ ប៉ុន្តែ​អ្នក​មិន​គួរ​​ផឹក​នៅ​ពេល​ល្ងាច​ទេ។ ​​​ក្នុង​​​ដូង​​​១​ផ្លែ​ មាន​ជាតិ​​ទឹក​​ដល់​ទៅ ២០០-៣០០មល ដូច្នេះ​​​​​​នៅ​​មាន​​ជាតិ​ទឹក​​និង​ជាតិ​​​រ៉ែ​​​​ច្រើន ​នឹង​​​​​បណ្តាល​ឲ្យ​អ្នក​​​​​បត់​ជើង​តូច​​មិន​​​ឈប់​​​នៅ​ពេល​​យប់ និង​​​ពិបាក​គេង​ទៀត​​ផង​។​

​​​​​ភេសជ្ជៈ​​គ្រប់​ប្រភេទ​​ដែល​មាន​ជាតិ​កាបូន​​

កុំ​​​ផឹក​ភេសជ្ជៈ​​​​​​ដែល​​មាន​ជាតិ​​កាបូន​​ឲ្យ​​សោះ​​​នៅ​ពេល​​​យប់​​ បើ​​​អ្នក​​​មិន​​ចង់​​​​ឲ្យ​ក្រពះ​​​​​ធ្វើ​​ការ​លើស​​​កម្រិត​​។ ​​​​មួយ​​វិញ​ទៀត ​​​​បើ​​អ្នក​​​​​​មាន​​​បញ្ហា​​ ​​ក្រពះ ពោះវៀន ឬ​ភើ​ជា​​​ដើម ត្រូវ​ជៀស​ឲ្យ​​ផុត​​​ពី​ភេសជ្ជៈ​​ប្រភេទ​​​នេះ​​។

​​​​​តែ​​​​យិនស៊ិន​​

​​​ទោះ​​​​បី​ជា​​ប្រភេទ​​តែ​​ខ្លះ​​​អាច​ជួយ​​ឲ្យ​​​​អ្នក​​គេង​​លក់​​ស្រួល​ក៏​​ដោយ ​​​​​​​យ៉ាង​​ណា​មិន​គួរ​​​ផឹក​​​​តែ​​យិនស៊ិន​​​​ ​​នៅ​ពេល​​​ល្ងាច​ដែរ​​​។ ​​​វា​​​​អាច​​​​បណ្តាល​​​ឲ្យ​ឡើង​​សម្ពាធ​ឈាម​​ និង​​គេង​​​មិន​​​​​​ស្កប់ស្កល់​។​

​​ទឹក​សូដា​​

ទឹកសូដា​ មាន​​ជាតិ​​អាស៊ីត​​​ខ្ពស់​​ខ្លាំង​​​ជាង​​​​គេ​​ក្នុង​​ចំណោម​ភេសជ្ជៈ​​ដទៃ​ទៀត​​​។ ជាតិ​​​អាស៊ីត​​​ទាំង​​នោះ អាច​​ចូល​​ទៅ​​​​បំផ្លាញ​​សរសៃ​​​​ភ្ជាប់​​ទៅ​ក្រពះ​និង​​​បំពង់​​អាហារ​ទៀត​​ផង​​​​។ ​​​​​លើស​ពី​​នេះ ជាតិ​​កាបូន​​នឹង​​ធ្វើ​​​​ឲ្យ​​សម្ពាធ​ក្នុង​ក្រពះ​​​​កើន​ឡើង​។​

​​​​ទឹក​​ក្រូច​​​​​​​​​

​​​កុំ​​​​ញ៉ាំ​​​ផ្លែ​ក្រូច ឬ​ផឹក​ទឹក​​​ក្រូច​​​​​នៅ​ពេល​​ល្ងាច ព្រោះ​​​​​វា​​អាច​​​ប៉ះពាល់​​​​​​​​ដល់​​ការ​ផលិត​​ធាតុ​រាវ​ក្នុង​​រាង​​​កាយ ​​បណ្តាល​​​ឲ្យ​​នោម​​​​ទាស់ និង​រំខាន​​​​ដល់​​​ដំណេក​ជា​ដើម។ ជា​​ពិសេស បើ​​អ្នក​​ផឹក​​ទឹក​​ក្រូច​មុន​ពេល​​ចូល​គេង ​​កម្រិត​​​​​នៃ​ជាតិ​​អាស៊ីត​​​​​នឹង​​​​​​​​អាច​​បំផ្លាញ​​​ធ្មេញ​បាន​​​យ៉ាង​ងាយ​​។ ​​​​ពេល​​​​វេលា​​​​ដ៏​​ស័ក្តិសម​​​​​​​​​បំផុត​​​ សម្រាប់​​​​​​ញ៉ាំ​​​ឬ​​ផឹក​ទឹក​​​ក្រូច គឺ​​នៅ​ពេល​ព្រឹក​​​​​​៕

ចុចអានបន្ត៖

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម