លីគ​កំពូល​បារាំង​នឹង​ផ្លាស់​ប្ដូរ​ចំនួន ២​រដូវ​កាល ចាប់​ពី​ឆ្នាំ២០២០

  • 2019-06-13 13:44:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លីគ​កំពូល​បារាំង​ ឬ Ligue 1 នឹង​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ឈ្មោះ​ទៅ​កាន់ " Ligue 1 Uber Eat " ចំនួន ២ រដូវ​កាល ដែល​ចាប់​ពី​រដូវ​កាល​ឆ្នាំ២០១០/២១ ត​ទៅ។

ការ​ប្ដូរ​ឈ្មោះ​នេះ​ធ្វើ​ឡើង​ បន្ទាប់​ពី​ក្រុមហ៊ុន​អាហារ Uber Eat ឧបត្ថម្ភ​លីគ​កំពូល​បារាំង​មួយ​នេះ ចំនួន ៣៦​លាន​ដុល្លារ ជំនួស​ក្រុមហ៊ុន​សម្ភារៈ​ផ្ទះ Conforma។

ការ​ឧបត្ថម្ភ​នេះ​ធ្វើ​ឲ្យ​ក្រុមហ៊ុន Uber Eat មាន​សិទ្ធិ​បន្ថែម​ឈ្មោះ​របស់​ខ្លួន ទៅ​ក្នុង​ Ligue 1 ដែល​ធ្វើ​ឲ្យ​លីគ​កំពូល​បារាំង​មាន​ឈ្មោះ​ជា​ផ្លូវការ​ថា​ " Ligue 1 Uber Eat '' ចាប់​ពី​ឆ្នាំ២០២០​ ទៅ។

សូម​បញ្ជាក់​ផង​ដែរ​ថា​ នេះ​មិនមែន​ជា​លើកទី​ ១ ដែល​ក្រុមហ៊ុន​អាហារ​ឧបត្ថម្ភ​ឲ្យ​បាល់ទាត់​ប្រទេស​បារាំង​ ព្រោះ​ថា​លីគ​លំដាប់​ ១ នៃ​បារាំង​ មាន​ក្រុមហ៊ុន​ភីហ្សា Domino ឧបត្ថម្ភ​ជា​យូរ​មក​ហើយ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម