ប្រទេសអាស៊ានមួយ ដែលប្រជាជនសំណាងបានជិះ PCX អត់ចាក់សាំងមុនគេ
- 2019-06-14 04:27:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រទេសអាស៊ានមួយ ដែលប្រជាជនសំណាងបានជិះ PCX អត់ចាក់សាំងមុនគេ
ចន្លោះមិនឃើញ
ការនាំចូលម៉ូតូប្រភេទអគ្គិសនី បើចង់យកមកប្រើប្រាស់ នោះក្រុមហ៊ុនត្រូវចំណាយដើមទុនច្រើនដើម្បីបង្កើតឲ្យមានស្ថានីយសម្រាប់ការផ្គត់ផ្គង់ប្រភពថាមពលអគ្គិសនី(សាកភ្លើង) ជាមុនសិន និងបង្កើតមានចំនួនច្រើនទៀតផងផ្គត់ផ្គង់តម្រូវការ។
ដូចនេះទើបគេសង្កេតឃើញថា នៅក្នុងបណ្ដាប្រទេសអាស៊ានទើបតែមានប្រទេសហ្វីលីពីនមួយគត់ ដែលក្រុមហ៊ុន Honda ហ្វីលីពីនបានសហការជាមួយក្រុមហ៊ុន Romblon Electric Cooperative (Romelco) ក្នុងការសម្ពោធដាក់ឲ្យប្រើប្រាស់ម៉ូតូ PCX 150 ប្រភេទអគ្គិសនី និងមានស្ថានីយសាកភ្លើងចំនួន ១៧ កន្លែងមុនគេបង្អស់ជាផ្លូវការក្នុងខេត្ត Romblon ដែលកន្លែងមួយៗផ្ទុកថាមពល ៣០០ គីឡូវ៉ាត់ម៉ោងឯណោះ។ ចំណែក ម៉ាឡេស៊ី និងថៃ កំពុងស្ថិតក្នុងដំណាក់កាលទើបសាកល្បងនៅឡើយ។
ប្រសិនបើយើងតាមដានលើតម្លៃប្រេងឥន្ធនៈនៅខេត្ត Romblon ប្រទេសហ្វីលីពីន(កាលពីខែកុម្ភៈឆ្នាំ ២០១៩) ក្នុងមួយ ១ លីត្រប្រមាណ ៥៧ បេសូ(ស្មើនឹង១,១ ដុល្លារ)។ ដូចនេះក្នុងសាំងមួយលីត្រសម្រាប់ PCX 150 (សាំង) ជិះបានប្រមាណជា ៤៤ គីឡូម៉ែត្រ។ ចំណែកតម្លៃនៃការសាកភ្លើងម្ដងនៅស្ថានីយចំណាយអស់ ៣៦ បេសូ(០,៦៧ សេនគិតជាលុយដុល្លារ)។
ចំពោះលក្ខណៈសម្បត្តិរបស់ PCX អគ្គិសនីមានដូចជា ប្រើប្រាស់ប្រភេទ AC motor ផ្ដល់កម្លាំង ៤,២ គីឡូវ៉ាត់(៥,៧ សេះ) សាកមួយពេញម្ដងប្រើពេល ៣ ទៅ ៤ ម៉ោងជិះបាន ៤២ ទៅ ៦០ គីឡូម៉ែត្រ។ ម៉ូតូនេះ ធ្ងន់ជាង PCX ប្រើសាំង ១៣ គីឡូក្រាម(ព្រោះអាគុយ ២ ដុំខាងក្នុង)។ ក្នុងអាគុយ ១ ដុំទម្ងន់ក្រោម ១០គីឡូក្រាមអាចហូតយកមកសាកភ្លើងខាងក្រៅបាន។ ឯតម្លៃលក់នៅហ្វីលីពីនគឺប្រមាណជា ២៥៧៩ ដុល្លារប៉ុណ្ណោះ៕
សូមទស្សនារូបភាពខាងក្រោម៖
អត្ថបទទាក់ទង៖