​​ចង់​ជិះ PCX ​​បន្តិច​ទៀត​លែង​អស់​លុយ​ចាក់​សាំង​​ហើយ!

  • 2019-06-12 07:08:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្មីៗ​ក្រុមហ៊ុន​ Honda ​ប្រទេស​ថៃ​បាន​ប្រកាស​ជា​ផ្លូវការ​ នូវ​​ការ​ដាក់​បញ្ចូល​​ម៉ូឌែល​ម៉ូតូ PCX ​អគ្គិសនី ​ជា​ផលិតផល​ថ្មី​លើ​ទីផ្សារ​ថៃ។

​ដូច​នេះ ​នៅ​លើ​ទីផ្សារ​ប្រទេស​ថៃ​នឹង​មាន​លក់​ម៉ូតូ​នេះ ​ឆាប់ៗ។ ​យ៉ាង​ណា​មិញ ​សម្រាប់​ទីផ្សារ​កម្ពុជា​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា ​នឹង​បង្ហាញ​វត្តមាន​ម៉ូតូ​ដ៏​ទំនើប​នេះ​ឬ​ក៏​អត់​នោះ​ទេ។

​ប្រសិន​បើ​មាន​ការ​នាំ​ចូល​ម៉ូតូ​កម្លាំង​ ១៥៥ សេសេ​នេះ​មក​ទីផ្សារ​កម្ពុជា ​ចឹង​​ច្បាស់​ណាស់​ថា ​អ្នក​ប្រើប្រាស់​នឹង​លែង​អស់​លុយ​ចាក់​សាំង​ហើយ ​ហេហេ! តែ​អស់​លុយ​បង់ភ្លើង​ និងទិញអាគុយវិញ​ម្ដង។ បើតម្លៃវិញ (មិនផ្លូវការ) ក៏មិនក្រោម ៤ ០០០ ដុល្លារដែរ៕

អត្ថបទទាក់ទង៖

អត្ថបទ៖ រក្សា