ម៉ូតូកង់ ៣ ដំបូងបង្អស់របស់ Yamaha តម្លៃក្បែរឡានមួយគ្រឿង
- 2019-06-12 03:29:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ូតូកង់ ៣ ដំបូងបង្អស់របស់ Yamaha តម្លៃក្បែរឡានមួយគ្រឿង
ចន្លោះមិនឃើញ
កាលពីចុងឆ្នាំ ២០១៨ ក្រុមហ៊ុន Yamaha បានបញ្ចេញម៉ូតូធំមួយម៉ូឌែលដែលមានការរចនារូបរាងចម្លែកខុសពីម៉ូតូធំរបស់ក្រុមហ៊ុនផ្សេងក្រោមការឧបត្ថម្ភរបស់ Niken ជាស្រឡាយម៉ូតកង់ ៣(មុខ២ ក្រោយ១)។
Yamaha Niken GT 2019 ជាម៉ូតូផលិតយ៉ាងពិសេសជាប្រភេទ Off-road ។ Yamaha Niken GT 2019 បំពាក់ដោយម៉ាស៊ីនដូចម៉ូឌែល Yamaha MT-09 ម៉ាស៊ីន liquid-cooled, DOHC CP3 ស៊ីឡាំង ៣ ផ្ដល់កម្លាំង ៨៤៧ សេសេ ប្រើចង្កឹះលេខ ៦ វគ្គ។ ឯការរចនារូបរាងខាងក្រៅមានផ្ទុកធុងដាក់ឥវ៉ាន់ធំ ២ សងខាងស្រដៀង BMW GS មានប្រព័ន្ធហ្វ្រាំង ABS មានប្រព័ន្ធ Cruise control, Quick Shifter និង Tracing control និងប្រព័ន្ធទំនើបៗជាច្រើនទៀត។
ចំពោះតម្លៃចាប់ផ្ដើមពី ១៧ ២៩៩ ដុល្លារអាមេរិក ឯជម្រើស Premium តម្លៃលើសតម្លៃដើម ១២០០ ដុល្លារទៀត៕
សូមទស្សនាវីដេអូនិងរូបភាពខាងក្រោម៖
អត្ថបទទាក់ទង៖