ពូកែជក់​មើល​វីដេអូ​ភ្លេច​ម៉ោង​ពេក YouTube ជូន​ដំណឹង​ឲ្យ​សម្រាក​សិន​

  • 2019-06-15 02:40:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ឆ្នាំ ២០១៨ ក្រុមហ៊ុន Google និង Apple បាន​បញ្ចេញ​មុខងារ​ជាច្រើន​រចនា​ឡើង​ជួយ​ឲ្យ​អ្នក​ប្រើប្រាស់​ដឹង​ចំនួន​ពេលវេលា​កំពុង​ចំណាយ​លើ​ស្មាតហ្វូន​។ Google មាន Digital Wellbeing ខណៈ Apple មាន Screen Time។ 

ចំពោះ YouTube មាន​មុខងារ​មួយ​ហៅថា Take a Break ដែល​ធ្វើការ​ជូន​ដំណឹង និងបង្អាក់ការមើលវីដេអូ ក្រោយ​ដល់​ចំនួន​ពេលវេលា​បាន​កំណត់។​

អ្នក​ត្រូវការ​បើក​ដំណើរការ​មុខងារ​នេះ​សិន​ក្នុង​កម្មវិធី​ទូរសព្ទ​ គ្រាន់តែបើក​កម្មវិធី YouTube > ចុច​លើ​រូប Profile ម្ចាស់​គណនី > Time watched > Remind me to take a break ។ ពេល​បើក​មុខងារ​នេះ នឹង​មាន​ផ្ទាំង​បង្ហាញ​មួយ កំណត់​រយៈពេល​ចង់​ឲ្យ​ជូន​ដំណឹង​។ 

Android

iOS

អានអត្ថបទ

ប្រភព៖ Cnet   ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី