ពាន​ ROS KH Cup​ ដែល​ក្រុម​ Mister គ្រងជើងឯកទទួលបានការចាប់អារម្មណ៍បំផុត

  • 2019-06-17 01:46:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ប្រកួត​​កីឡា​អេឡិចត្រូនិក​ជ្រើស​រើស​ជើង​ឯក​ ROS KH Cup 2019​ បាន​បញ្ចប់​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​ ទី​១៥​ ខែ​មិថុនា​​ទៅ​​នៅ​ផ្សារ​ទំនើប​អ៊ីម៉ន​ទី​២​សែន​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត។

ក្រុម Mister អបអរ​លើក​ពាន​រង្វាន់

ការ​ប្រកួត​ចាប់​ផ្តើម​វេលា​ម៉ោង​ប្រមាណ​​១​​រសៀល​ទៅ​រហូត​ដល់​ម៉ោង​៧​យប់​​​ មាន​អ្នក​តាម​ដាន​ និង​ស្រលាញ់​គាំទ្រ​កីឡា​ Esports យ៉ាង​ច្រើន​កុះករ។ ក្នុង​នោះ​នៅ​សាល​​ធំ​នៃ​ផ្សារ​ទំនើប​អ៊ីអន​សែន​សុខ​មាន​អ្នក​គាំទ្រ​ចូល​មើល​ពេញ​តែ​ម្តង​តាំង​ពី​ចាប់​ផ្តើម​ប្រកួត​រហូត​ដល់​ចប់។ អ្វី​ដែល​កាន់​តែ​ចាប់​អារម្មណ៍​ទៀត​នោះ​គឺ​ការ​ផ្សាយ​ផ្ទាល់​​នៅ​លើ​ផេក​ផ្លូវ​ការ​របស់​សហព័ន្ធ​ក៏​មាន​អ្នក​មើល​យ៉ាង​ច្រើន​រហូត​ដល់​ជាង​ 10 K ក្នុង​ពេល​តែ​មួយ។

គណៈអធិបតី​ប្រគល់​ពាន​រង្វាន់

ក្នុង​ពិធី​ប្រកួត​បញ្ចប់​នេះ​​មាន​វត្តមាន​ឯក​ឧត្តម​ ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ និង​ឯក​ឧត្តម​ ជា​ ច័ន្ទបរិបូណ៌​ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​ចូល​​រួម​ជា​គណៈ​អធិបតី។

ពាន​រង្វាន់ ROS KH Cup Season I សម្រាប់​វិញ្ញាសា​ Rules of Survival បាន​ប្រកួត​ជម្រុះ​ម្តង​ហើយ​កាល​ពី​ខែ​មីនា​ កន្លង​ទៅ​ ​និង​រក​ក្រុម​មក​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ។ ទី​បំផុត​​ក្រុម​ Mister បាន​ក្លាយ​ជា​ជើង​ឯក​​អម​ដោយ​ប្រាក់​រង្វាន់​ ២៥​លាន​រៀល។ ចំពោះ​ក្រុម​ផ្សេង​ៗ​ទៀត​ដែល​ប្រកូត​ជុំ​ផ្តាច់​ព្រ័ត្រ​នេះ​ក៏​សុទ្ធ​តែ​ទទួល​បាន​ប្រាក់​រង្វាន់។

អ្នក​គាំទ្រ

ប្រាក់​រង្វាន់​ទទួល​បាន​ពី​លេខ​១​ដល់​លេខ​១៥

  • លេខ​១៖​ Mister ទទួល​បាន​ប្រាក់​រង្វាន់​ ២៥ លានរៀល
  • លេខ២៖ Varrior ទទួល​បាន​ប្រាក់​រង្វាន់​ ២០ លានរៀល​
  • លេខ៣៖ U.P ទទួល​បាន​ប្រាក់​រង្វាន់​​ ១០ លាន​រៀល​
  • លេខ៤៖ NRX Cambodia ទទួល​បាន​ប្រាក់​រង្វាន់​ ៧ លាន​រៀល​
  • លេខ​៥៖ KNOCK ទទួល​បាន​ប្រាក់​រង្វាន់​ ៦ លានរៀល​
  • លេខ​៦៖ ROSE ទទួល​បាន​ប្រាក់​រង្វាន់​ ៥ លាន និង ៥ សែនរៀល​
  • លេខ​៧៖ FAKE LOUD4 ទទួល​បាន​ប្រាក់​រង្វាន់​ ៥ លាន​ រៀល​
  • លេខ​៨៖ PRIMEទទួល​បាន​ប្រាក់​រង្វាន់​ ៤ លាន និង ៥ សែន រៀល​
  • លេខ​៩៖ ASTROទទួល​បាន​ប្រាក់​រង្វាន់​ ៤ លាន​រៀល​
  • លេខ​១០៖ SIMPLE ទទួល​បាន​ប្រាក់​រង្វាន់​ ៣ លាន និង ៥ សែនរៀល​
  • លេខ​១១៖ Dragon ទទួល​បាន​ប្រាក់​រង្វាន់​ ៣ លាន​រៀល​
  • លេខ​១២៖ CAT ទទួល​បាន​ប្រាក់​រង្វាន់​ ២ លាន និង​ ៥ សែនរៀល​
  • លេខ​១៣៖ Legends ទទួល​បាន​ប្រាក់​រង្វាន់​ ២ លាន​រៀល​
  • លេខ​១៤៖ Becareful ទទួល​បាន​ប្រាក់​រង្វាន់​ ១ លាន​រៀល
  • ​លេខ​១៥៖ Khmer Heart ទទួល​បាន​ប្រាក់​រង្វាន់​ ១ លានរៀល​

អត្ថបទ៖ ជាន ចាន់រ៉ា