Cavani និង Surarez រក​បាន​​ម្នាក់​មួយ​គ្រាប់​ជួយ​អ៊ុយរុយហ្គាយ លត់​​អេក្វាឌ័រ​ ៤-០

  • 2019-06-17 02:01:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ប្រយុទ្ធ​ជួរ​មុខ​ទាំង​ពីរ​គឺ Edinson Cavani និង Luis Suarez ធ្វើ​បាន​ម្នាក់​មួយ​គ្រាប់​នាំ​ជម្រើស​ជាតិ​អ៊ុយរុយហ្គាយ​រក​បាន​៣​ពិន្ទុ​ដំបូង បន្ទាប់​ពី​យក​ឈ្នះ​អេក្វាឌ័រ​ ៤-០។

ក្នុង​ការ​ប្រកួត​អ៊ុយរុយហ្គាយ​បាន​បើក​ឆាក​នាំ​មុខ​ដោយ​កីឡាករ Nicolas Lodeiro ​​នៅ​នាទី​ទី​៦។ នាទី​៣៣ Edinson Cavani បាន​បន្ថែម​មួយ​គ្រាប់​ទៀត មុន​ពេល Suarez ជា​អ្នក​រក​បាន​គ្រាប់​ទី​៣ មុន​ជិត​ចប់​វគ្គ​ទី​មួយ។ ខណៈ​ក្រុម​ខ្លួន​មិន​ទាន់​រក​បាន​​សង​វិញ​ផង ស្រាប់​តែ​កីឡាករ Arturo Mina របស់ ​​អេក្វាឌ័រ បាន​ធ្វើ​ឲ្យ​ចូល​ទី​​ខ្លួន​ឯង​មួយ​គ្រាប់។

លទ្ធផល​ចប់​ការ​ប្រកួត ​អ៊ុយរុយហ្គាយ យក​ឈ្នះ​អេក្វាឌ័រ​ ៤-០ ឈរ​លេខ​មួយ​បណ្ដោះ​អាសន្ន​នៅ​ពូល C ស្របពេល​ ជប៉ុន​និង​ឈីលី ត្រូវ​លេង​ប្រកួត​ទី​មួយ​ថ្ងៃ​នេះ។ ចំណែក​មួយ​គូ​ទៀត​ក្នុង​ពូល B ប៉ារ៉ាហ្គាយ​លេង​ស្មើ​គ្នា​ជាមួយ​កាតារ ២-២៕ ​​​​

អត្ថបទ៖ ហេង សុធារិទ្ធិ