បណ្ដុំ​ឡាន​តម្លៃ​ខ្ទង់​លាន​ដុល្លារ បាន​លេច​មុខ​​នៅ​កម្ពុជា

  • 2019-06-17 04:42:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​រថយន្ត​តម្លៃ​ថ្លៃៗ​បាន​បង្ហាញ​មុខ​ជា​ហូរហែ​​ក្នុង​ប្រទេស​កម្ពុជា និង​អាច​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​សារព័ត៌មាន​ជិត​ខាង​កម្ពុជា​ទៀត​ផង។ ខាង​ក្រោម​នេះ​គឺ​ជា​បណ្ដុំ​រថយន្ត​តម្លៃ​ខ្ទង់​លាន​ដុល្លារ ដែល​បាន​លេច​មុខ​លើ​ដង​ផ្លូវ​កម្ពុជា ៖

  • ​​McLaren P1

រថយន្ត​ម៉ូដែល​នេះ បាន​​ល្បី​ល្បាញ​ដល់​សារព័ត៌មាន​បរទេស​ នៅ​ពេល​ដែល​វា​បាន​​បុក​គ្នា​ជា​មួយ​នឹង​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​​ដែល​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ ទៅ​​អណ្ដូង​ទឹក កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ ២០១៧ កន្លង​ទៅ ដែល​ធ្វើ​ឲ្យ​​រថយន្ត​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ។

ត្បិត​ថា​បាន​ខូច​ខាត​ហើយ​ក្ដី ប៉ុន្តែ​ McLaren P1 ធ្លាប់​គ្រង​តំណែង​ជា​រថយន្ត​មាន​តម្លៃ​ថ្លៃ​ជាង​គេ​នៅ​កម្ពុជា​ ដោយ​​កាល​ចេញ​លក់​​លើ​ទីផ្សារ​បរទេស​នៅ​ឆ្នាំ ២០១៣ វា​មាន​តម្លៃ ១,៣៥ លាន​ដុល្លារ។ McLaren P1 ជា​​រថយន្ត​ដែល​ផលិត​មាន​ចំនួន​កំណត់​ ពោល​មាន​ត្រឹម​ ៣៧៥ គ្រឿង​ប៉ុណ្ណោះ​នៅ​ក្នុង​លោក។

  • ​​​​Bugatti Chiron

រថយន្ត​មហា​កម្លាំង​របស់​បារាំង​ម៉ូដែល Bugatti Chiron ផលិត​មាន​កំណត់​ត្រឹម​ ៥០០ គ្រឿង​នេះ​បាន​បង្ហាញ​មុខ​នៅ​កម្ពុជា​កាល​ពី​ដើម​ខែ​ធ្នូ។ គួរ​ដឹង​ថា​នៅ​លើ​ទីផ្សារ​​អឺរ៉ុប​ រថយន្ត​​​កម្លាំង ១៥០០ សេះ នេះ​​មាន​កំណត់​តម្លៃ​ចាប់​ផ្ដើម​ពី ២,៤ លាន​អឺរ៉ូ (ស្មើ​ប្រមាណ​ ២,៧ លាន​ដុល្លារ) ដោយ​អតិថិជន​គ្រប់​រូប​តម្រូវ​ឲ្យ​​កក់​ប្រាក់​ ២០០ ០០០ អឺរ៉ូ ជា​មុន។

  • Ferrari LaFerrari និង Ferrari LaFerrari Aperta
Ferrari LaFerrari

កាល​ពី​ចុង​ខែ​ឧសភា​រថយន្ត Ferrari ផលិត​មាន​កំណត់​ចំនួន​ពីរ​គ្រឿង​បាន​ហោះ​មក​កាន់​កម្ពុជា​ក្នុង​ពេល​ដំណាល​គ្នា​តែ​ម្ដង ដែល​ជា​ម៉ូដែល​ Ferrari LaFerrari និង Ferrari LaFerrari Aperta។ ចំពោះ​ម៉ូដែល​ Ferrari LaFerrari មាន​​ដាក់​លក់​ដំបូង​តម្លៃ ១,៣ លានដុល្លារ ផលិត​ត្រឹម ៤៩៩ គ្រឿង។ ចំណែក​ Ferrari LaFerrari Aperta មាន​ផលិត​ត្រឹម ២១០ គ្រឿង ដែល​បាន​កំណត់​តម្លៃ​លក់​ខ្ទង់ ៨ លាន​ដុល្លារ​ ឯណោះ។

Ferrari LaFerrari Aperta

បញ្ជាក់ថាតម្លៃដែលបង្ហាញខាងលើនេះជាតម្លៃលក់​លើទីផ្សារបរទេស មិនទាន់គិតបញ្ចូលថ្លៃពន្ធផ្សេងៗ ឬ​ថ្លៃ​ដឹក​ជញ្ជូននោះទេ៕

ចុចអាន៖

អត្ថបទ៖ សុខហេង

អត្ថបទថ្មី