ចេញហើយ រូបិយប័ណ្ណ​ថ្មី​របស់ Facebook

  • 2019-06-19 01:42:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Facebook ​បាន​ប្រកាស​ពី​ផែនការណ៍​ត្រៀម​ដាក់​ឲ្យ​ដំណើរការ​នូវ​រូបិយប័ណ្ណ​ឌីជីថល​របស់​ខ្លួន​ឲ្យ​ឈ្មោះ​ថា "Libra" ​សម្រាប់​ដើម​ឆ្នាំ ២០២០។ ការ​បង្កើត​រូបិយប័ណ្ណ​មួយ​នេះ មាន​ការ​ចូលរួម​ពី​បណ្តា​ក្រុមហ៊ុន​វិនិយោគ​ទាំង ២៨ រួម​មាន​ទាំង​បណ្តា​ក្រុមហ៊ុន​យក្ស Spotify, Uber, Mastercard, Visa, PayPal និង eBay ជា​ដើម។

​កញ្ចប់​នៃ​ការ​វិនិយោគ​ទាមទារ​ឲ្យ​មាន​ការ​បណ្តាក់​ទុន​ទាប​បំផុត​ប្រមាណ ១០ លាន​ដុល្លារ ​ពី​សំណាក់​សមាជិក Libra Association។ ចំពោះ​ការ​បើក​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ​ក្រោយ Libra ​ដាក់​គោលដៅ​ចង់​ទាញ​យក​ដៃគូ​សហការ​លើ​ផ្នែក​អាជីវកម្ម​ឲ្យ​បាន ១០០ ស្ថាប័ន។

យោង​តាម​អ្នក​សិក្សា​លើ​ផ្នែក​ Blockchain របស់ Facebook តាំង​ពី​មួយ​ឆ្នាំ​មុន​លោក David Marcus ប្រាប់​ថា៖ "Libra ​នឹង​ផ្តល់​ជូន​ការ​ប្រើប្រាស់​ដល់​មនុស្ស​ពាន់​លាន​នាក់​ទូទាំង​សកលលោក ជាមួយ​ការ​ត​ភ្ជាប់​ទៅ​កាន់​ប្រព័ន្ធ​អូកេ​ហិរញ្ញវត្ថុ​ឲ្យ​មាន​ការ​បើក​ចំហរ​ធំ​ជាង​មុន"។

Facebook ​នឹង​ដំណើរការ​លុយ​ឌីជីថល​របស់​ខ្លួន​មួយ​នេះ ​ក្នុង​កម្មវិធី​ឲ្យ​ឈ្មោះ​ថា Calibra Wallet ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​អាច​ផ្ញើ​លុយ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ទូទាត់​ការ​ចំណាយ​លើ​ការ​ទិញ​ទំនិញ ឬ​ប្រើប្រាស់​សេវាកម្ម​ធ្វើ​ដំណើរ​ណា​មួយ។ អត្ថប្រយោជន៍​នៃ​ការ​ប្រើប្រាស់​រូបិយប័ណ្ណ​ឌីជីថល​អាច​បញ្ចៀស​ការ​ទុក​ដាក់​លុយ​ជាប់​ខ្លួន ពោល​គឺ​ត្រឹម​កាន់​ស្មាតហ្វូន​មួយ​ជាប់​នឹង​ដៃ​ជា​ការ​ស្រេច។

រាល់​ទិន្នន័យ​ព័ត៌មាន​ទាំង​អស់​ពី​កម្មវិធី Calibra ​នឹង​ពុំ​ចែក​រំលែក​ទៅ​ក្នុង Facebook ​នោះ​ឡើយ ដោយ​មាន​គោលបំណង​ចង់​ការពារ​សុវត្ថិភាព​ឯកជន៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Irish Times   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី