បច្ចេកវិទ្យា Li-Fi ចាប់ផ្ដើមដំណើរការដំបូងលឿនជាង Wi-Fi ១០០ដង
- 2019-06-21 07:17:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បច្ចេកវិទ្យា Li-Fi ចាប់ផ្ដើមដំណើរការដំបូងលឿនជាង Wi-Fi ១០០ដង
ចន្លោះមិនឃើញ
Li-Fi គឺជាបច្ចេកវិទ្យាដែលប្រើប្រាស់នូវពន្លឺដើម្បីបញ្ជូនទិន្នន័យក្នុងល្បឿនលឿនដែលមានលក្ខណៈស្រដៀងទៅនិង WiFi ដែរប៉ុន្តែលោកអ្នកខ្លះប្រហែលពុំដឹងទេថាអ្វីទៅដែលហៅថា LiFi។
ថ្មីៗនេះក្រុមហ៊ុន Signify ដែលជាក្រុមហ៊ុនប្រើបច្ចេកវិទ្យាពន្លឺ បានបញ្ចេញផលិតផលមួយដែលដែល LiFi (Light Fidelity) ដែលប្រព័ន្ធនេះប្រើពន្លឺសម្រាប់ចែកចាយអ៊ីនធឺណិត ដែលមានល្បឿនលឿន សុវត្ថិភាពខ្ពស់ និងអាចជឿទុកចិត្តបាន។ ល្បឿនរបស់ LiFi អាចបញ្ចូលរហូតទៅដល់ 150 Megabits per second (Mbps) ជាល្បឿនដែលអាចធ្វើការចាក់បញ្ចាំង Live Video មានគុណភាពច្បាស់ 1080P បានទៅដល់ ៣០ វីដេអូក្នុងពេលតែមួយ។
WiFi ជាឧបករណ៍សម្រាប់បញ្ចូលរលកសញ្ញាចែកចាយអ៊ីនធឺណិតដែលលោកអ្នកបានកំពុងប្រើប្រាស់នៅផ្ទះ ឬនៅតាមហាងកាហ្វេជាដើម។ ខុសគ្នាទៅនិង LiFi ប្រើពន្លឺសម្រាប់បញ្ចូលរលកសញ្ញា វាអាចបញ្ចូលរលកសញ្ញាបានយ៉ាងល្អនៅក្នុងរូងភ្នំ ឬនៅក្រោមដី ដែលយើងកំពុងមានផលវិបាកជាមួយបច្ចេកវិទ្យា WiFi។
បច្ចេកវិទ្យាថ្មីនេះត្រូវបានក្រុមហ៊ុនធំពីរដែលឈរលើបច្ចេកវិទ្យាថ្មី យកទៅប្រើប្រាស់ដំបូងគេគឺ ក្រុមហ៊ុន Globalworth ជាវិនិយោគិនដ៏ធំបំផុតនៅក្នុងប្រទេសប៉ូឡូញ និងរ៉ូម៉ានី និងក្រុមហ៊ុន Claerhout Communication Campus ជាភ្នាក់ងារទីផ្សារនៅប្រទេសបែលហ្ស៊ិក។ Li-Fi ត្រូវបានរកឃើញដោយលោក Harald Hass សាស្ត្រាចារ្យនៃសកលវិទ្យាល័យ Edinburg ប្រទេសស្កុតឡែន៕
លេចឭថា Lexus និង Toyota ក្រោយៗនឹងប្រើប្រាស់ម៉ាស៊ីនរបស់ Mazda វិញ?
Facebook ប្រកាស Libra បានតែ ៣ ថ្ងៃ តើហាងឆេង Bitcoin ឡើងថ្លៃដល់ប៉ុណ្ណាហើយ?