Derby នឹង​ជះ​លុយ​ដ៏​ស្តួចស្តើង​​របស់​ខ្លួន​​​បន្ថែម ដើម្បី​ប្រជែង​យក Lampard ពី Chelsea

  • 2019-06-22 08:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Derby នឹង​ផ្តល់​ឲ្យ​Fank Lampard ១០ លាន​ផោន (១២,៧ លាន​ដុល្លារ) សម្រាប់​កិច្ច​សន្យា​រយៈពេល​៤​ឆ្នាំ ពោល​គឺ​នឹង​ដំឡើង​ប្រាក់​បៀរវត្តន៍​ប្រចាំ​ឆ្នាំ​រហូត​ដល់ ២,៥ លាន​ផោន​ក្នុង​១​ឆ្នាំ​សម្រាប់​គ្រូ​បង្វឹក​វ័យ​៤១​ឆ្នាំ​ ឲ្យ​បន្ត​ដឹកនាំ​ក្រុម Derby នៅ​ក្របខ័ណ្ឌ​បាល់ទាត់​លំដាប់​ទី​២​នៅ​អង់គ្លេស។ នេះ​បើ​តាម The Sun ទើប​បាន​ចុះ​ផ្សាយ៕

Lampard ដែល​ទើប​តែ​មក​ចាប់ផ្តើម​អាជីព​ជា​គ្រូ​បង្វឹក​រដូវ​កាល​ដំបូង​របស់​ខ្លួន ប៉ុន្តែ​គ្រូ​បង្វឹក​វ័យ​ក្មេង​បាន​ដឹកនាំ Derby លេង​វគ្គ​​ផ្ដាច់ព្រ័ត្រ play-off ដើម្បី​បាន​កៅអី​លេង​នៅ Premier League តែ​ត្រូវ​ធ្លាក់​ក្រោម​ថ្វី​ជើង Aston Villa។

ដោយឡែក បន្ទាប់​ពី Maurizio Sarri បាន​ចាកចេញ​ពី Chelsea ទៅ​ដឹកនាំ Juventus បាន​ធ្វើ​ឲ្យ​ក្លឹប​តោ​ខៀវ​កំពុង​ប្រឈម​ដូចជា៖ អត់​គ្រូ​បង្វឹក កំពូល​កីឡាករ​ Eden Hazard ទើប​ចាកចេញ ស្រប​ពេល​ដែល​ម្ចាស់​ក្លឹប​ក៏​កំពុង​រស់​និរទេស​ក្រៅ​ទឹកដី​អង់គ្លេស​ ដោយសារ​បង្ហា​ទិដ្ឋាការ។

លោក Mel Morris ម្ចាស់​ក្លឹប Derby ដឹងថា​លោក​ប្រឈម​នឹង​ភារកិច្ច​ដ៏​លំបាក​ក្នុង​ការឃាត់​​ Lampard ឲ្យ​នៅ​

Lampard បាន​និយាយ​ប្រាប់​កូនក្រុម​របស់​ខ្លួន​ថា​គេ​នឹង​ចាក​ចេញពី​ទឹកដី Pride Pard ប្រសិន​បើ​ Roman Abramovich ផ្តល់​ជូន​ខ្លួន​នូវ​តម្លៃ​ដ៏​សមរម្យ ហើយ​ប្រសិន​បើ Lampard ចេញ​​មែន នោះ Chelseaនឹង​បង់​ថ្លៃ​ឲ្យ Derby ៤​លាន​ផោន។

Lampard អតីត​កីឡាករ Chelsea ដោយ​បាន​ចំណាយ​ពេល ១៣​ឆ្នាំ​នៅ​ទឹកដី Stamford Bridge ឈ្នះ​ពាន​១៣​ជាមួយ​ក្លឹប និង ស៊ុត​បាន​២១១​គ្រាប់​ក្នុង​ចំណោម​ការ​បង្ហាញ​ខ្លួន ៦៣៨​លើក៕

អាន៖ Mourinho អាច​ជា​គ្រូ​បង្វឹក​ថ្មី​របស់ Newcastle បើ​ក្លឹប​នេះ​មាន​ម្ចាស់​ថ្មី​ជាមហា​សេដ្ឋី​អារ៉ាប់​ឆាប់ៗ​មែន​

អាន៖ មូលហេតុ​ដែល Sarri មិន​អាច​​​ដូច Guardiola​ នៅ Man City

ប្រភព៖ thesun   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទថ្មី