ម្តង​នេះ​ប្លែក​ភ្នែក ​iPhone 11 Pro ច្នៃ​ប្រើ​កាមេរ៉ា​ហូត​ដូច​ស្មាតហ្វូន​ចិន

  • 2019-06-25 02:21:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Xiaomi, Oppo, Huawei, Vivo និង OnePlus សព្វថ្ងៃ​សុទ្ធ​សឹង​តែ​មាន​ស្មាតហ្វូន​ប្រើប្រាស់​កាមេរ៉ា​ហូត​ឡើង​លើ ដែល​ទទួល​បាន​ការ​ពេញ​និយម​ច្រើន។ រចនាបថ​បែប​នេះ​អាច​ជួយ​សន្សំសំចៃ​ផ្នែក​អេក្រង់​មុខ​ឲ្យ​លាត​សន្ធឹង​រាប​ស្មើ​និង​គ្មាន​ស្នាម​ឆក​ដូច​ស្មាតហ្វូន​ដទៃ។

តាម​ការ​ស្រមើស្រមៃ​របស់​អ្នករចនា​លោក Hasan Kaymak សញ្ជាតិ​អាល្លឺម៉ង់​បាន​បញ្ចេញ​នូវ​គំរូ​រាង iPhone 11 Pro ​ដែល​ច្នៃ​ការ​បំពាក់​កាមេរ៉ា​ហូត​សម្រាប់​ផ្នែក​ខាង​មុខ ​និង​ខាង​ក្រោយ​ប្រើប្រាស់​កាមេរ៉ា​រាង​ការេ​ចំនួន ៤ គ្រាប់។

តាម​ប្រភព​នៃ​អ្នក​រចនា​ជឿជាក់​ថា iPhone 11 Pro ​នឹង​បំពាក់​នូវ​ប្រភេទ​អេក្រង់ Full View Retina ទំហំ ៦,៣ អ៊ីញ មាន​កាមេរ៉ា Pop-up ទំហំ 12MP ​ខណៈ​ខាង​ក្រោយ​បួន​គ្រាប់​ភ្ជាប់​ LED Flash ​ព័ទ្ធ​ដោយ​គែមរាង​លាន​បន្តិច​នៅ​ជុំវិញ​នោះ។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ techmoblog   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម