ដល់​ពេល​កើប​ទៀត​ហើយ! អ្នក​វិភាគ​ថា​ Bitcoin នឹង​ហក់​ដល់​ ១ កាក់​ថ្លៃ ១០ មុឺន​ដុល្លារ

  • 2019-06-26 01:45:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ត្រឹម​យប់​ថ្ងៃ​អង្គារ​រូបិយប័ណ្ណ​ឌីជីថល​ Bitcoin (BTC) ​បាន​មាន​ការ​កើន​ឡើង​ដល់ ១១ ៣២៤ ដុល្លារ/ឯកតា ដែល​វា​ជា​តម្លៃ​កើន​ខ្ពស់​មិន​ធ្លាប់​មាន​ក្នុង​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​ចុង​ក្រោយ។ ធៀប​នឹង​ចុង​ឆ្នាំ​ទៅ តម្លៃ​នេះ​មាន​ការ​កើន​ឡើង​ប្រមាណ ២០០ ភាគរយ​ដែល​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​ក្នុង​វិស័យ​កាក់​អេឡិចត្រូនិក​មួយ​នេះ​ទំនង​អាច​កើប​បាន​ផល​ចំណេញ​ជា​ច្រើន។

តាម​ការ​ព្យាករណ៍​របស់​ប្រធាន​ក្រុមហ៊ុន ThinkMarkets លោក Naeem Aslam ​បាន​សង្កត់​ធ្ងន់​ថា​រូបិយប័ណ្ណ BTC ​នឹង​ហក់​ដល់​ខ្ទង់ ១០០ ០០០ ដុល្លារ​ នៅ​ពេល​ខាង​មុខ។ នេះ​បើ​យោង​តាម​បទសម្ភាសន៍​ដែល​ផ្តល់​ជូន Fox Business កាល​ពី​ថ្ងៃ​ទី ២៤ ​មិថុនា​កន្លង​ទៅ។

លោក​ពន្យល់​ថា​ក្នុង​រយៈ​ពេល ២ ខែ​ចុង​ក្រោយ តម្លៃ​នៃ​កាក់ BTC ​បាន​មាន​ការ​កើន​ឡើង​ខ្លាំង​ក៏​ដោយ​សារ​កត្តា​នៃ​សង្រ្គាម​ពាណិជ្ជកម្ម​រវាង​រដ្ឋាភិបាល​អាមេរិក-ចិន។

រំឭក​ថា​បុគ្គល​មួយ​រូប​ផ្សេង​ទៀត​ជា​បុគ្គលិក​បម្រើការ​នៅ Cointelegraph លោក Trace Mayer ក៏​ធ្លាប់​ព្យាករណ៍​ស្រដៀង​គ្នា​ថា​ Bitcoin នឹង​មាន​ហាងឆេង​ខ្ពស់​មក​វិញ​នា​ឆ្នាំ ២០១៩ នេះ ពោល​គឺ​អាច​ឡើង​ដល់ ២១ ០០០ ដុល្លារ។

ប្រភព: https://cointelegraph.com/news/crypto-analyst-says-bitcoin-price-could-hit-100-000-during-next-bull-run

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

អត្ថបទ៖ កៅ រក្សា