ឆ្កូត​បន្តិច​សោះ ឡាន Bugatti ខាត​តម្លៃអស់ ២០ ម៉ឺនដុល្លារ

  • 2019-06-26 03:45:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ Bugatti Veyron របស់​តារា​​សម្ដែង​អាមេរិក​Tracy Morgan ត្រូវ​បាន​វាយ​តម្លៃ​ថា​បាត់​បង់​តម្លៃ​​​ប្រមាណ ២០ ម៉ឺន​ដុល្លារ​ឯណោះ ក្រោយ​ពី​បាន​ប៉ះ​ពារ​ជា​មួយ​រថយន្ត Honda មួយ​គ្រឿង​កាល​ពី​ថ្មីៗ​នេះ។

ផ្អែក​តាម​វិបសាយ​​ Blast បាន​ឲ្យ​ដឹង​ថា​រថយន្ត​ Veyron ដែល​មាន​ជាប់​ទាក់ទង​នឹង​គ្រោះ​ថ្នាក់​មួយ នឹង​ត្រូវ​បាត់​បង់​តម្លៃ ២០ ម៉ឺន​ដុល្លារ​ភ្លាមៗ។ អ្នក​ទិញ​រថយន្ត​ Veyron នេះ​បន្ទាប់ នឹង​​លើក​យក​រឿង​គ្រោះ​ថ្នាក់​នេះ ដើម្បី​បាន​​ចំណេញ ២០ ម៉ឺន​ដុល្លារ ពេល​ទិញ​ពី​តារា​សម្ដែង​ខាង​លើ​នា​ពេល​អនាគត។

​​គួរ​ដឹង​ថា​រថយន្ត​របស់​ Tracy គឺ​ជា​ Bugatti Veyron Grand Sport ដែល​មាន​តម្លៃ​ខ្ទង់ ២ លាន​ដុល្លារ​នៅ​អាមេរិក។ រថយន្ត​នេះ​បាន​ជួប​គ្រោះ​ថ្នាក់ ក្រោយ​ពី Tracy ទិញ​វា​យក​មក​ជិះ​បាន​ត្រឹម​ប្រមាណ ១៥ នាទី​ប៉ុណ្ណោះ៕

ចុចអាន៖

ប្រភព៖ Drivetribe   ប្រែ​សម្រួល៖ សុខហេង