ម៉ាស៊ីន ATM មានប្រវត្តិបែបណា ហើយប្រទេសណាជាអ្នកប្រើមុនគេ?
- 2019-06-26 04:22:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ាស៊ីន ATM មានប្រវត្តិបែបណា ហើយប្រទេសណាជាអ្នកប្រើមុនគេ?
ចន្លោះមិនឃើញ
នៅពេលនិយាយពីម៉ាស៊ីន ATM ប្រហែលជាប្រិយមិត្តបានដឹង និងស្គាល់ច្រើនណាស់ទៅហើយ ពីព្រោះគ្រប់ធនាគារធំៗទាំងអស់សុទ្ធតែមានម៉ាស៊ីននេះ។ តើអ្វីទៅជាម៉ាស៊ីន ATM? កើតឡើងតាំងពីពេលណាមក?
ATM មានពាក្យពេញ (Automated Teller Machine) គឺជាម៉ាស៊ីនបើកលុយដោយស្វ័យប្រវត្តិ ដែលអ្នកខ្លះហៅថាម៉ាស៊ីនធនាគារស្វ័យប្រវត្តិ (ABM) ឬ ម៉ាស៊ីនបើកសាច់ប្រាក់ (Cash Machine)។ វាជាឧបករណ៍អេឡិចត្រូនិកដែលមានភ្ជាប់នឹងគ្រឿងបញ្ជាដោយស្វ័យប្រវត្តិសម្រាប់ផ្ដល់ទៅឲ្យអតិថិជនរបស់ស្ថាប័នហិរញ្ញវត្ថុណាមួយនូវ ការប្រើប្រាស់ប្រតិបត្តិការហិរញ្ញវត្ថុដ៏ងាយស្រួល មិនថានៅតាមធនាគារ ឬ ទីសាធារណៈទេ គឺអាចដកលុយបានឲ្យតែអ្នកទាំងនោះមានគណនេយ្យដែលមានសាច់ប្រាក់ នៅសល់នៅទីធនាគារ ដោយមិនចាំបាច់ឆ្លងកាត់អ្នកគិតលុយនោះទេ។
ម៉ាស៊ីន នេះត្រូវប្រើភ្ជាប់នឹង កាត ATM ដែលធ្វើអំពីប្លាស្ទិកឆ្នូតៗ ដែលខាងក្នុងមាន Chip ផ្ទុកលេខសំងាត់ និងប្រព័ន្ធសុវត្ថិភាពផ្សេងទៀត។ ចំពោះអតិថិជនវិញអាចបញ្ជាឬ ប្រើម៉ាស៊ីននេះបានទាល់តែមានលេខសំគាល់អតិថិជនម្នាក់ៗ PIN (Personal Identification Number)។
ប្រវត្តិនៃការកកើត ATM
ការវិវត្តនៃវិស័យធនាគារនៅប្រទេសមួយចំនួនដូចជាប្រទេស ជប៉ុន ស៊ុយអែត សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសគឺមានកម្រិតខ្លាំងក្លាមែនទែន។ នៅអាមេរិកលោក Luther George Simjian បានបង្កើតម៉ាស៊ីនទុកប្រាក់ដំបូង (Cash Dispenser Machine) ក្រោយមកលោកបានរៀបចំម៉ាស៊ីនថ្មីមួយទៀតគឺ Bankograph ដែលបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ 1961 នៅទីក្រុងញូវយ៉ក តែអតិថិជនមិនពេញចិត្តលើមុខងាររបស់វាទាល់តែសោះ។
ម៉ាស៊ីន Nixdort គំរូរបស់ ATM
នៅ ឆ្នាំ 1961 ជប៉ុនក៏បានបង្កើតម៉ាស៊ីនផ្ទុកប្រាក់នេះដែរ តែមិនទាន់ទំនើបនៅឡើយ។ ចំណែកនៅអឺរ៉ុបវិញ ប្រទេសស៊ុយអែត និងចក្រភពអង់គ្លេសក៏បានបង្កើតម៉ាស៊ីនផ្ទុកសាច់ប្រាក់មួយប្រភេទ ដែរក្នុងកំឡុងទសវត្សរ៍ 60។ ម៉ាស៊ីននៅអឺរ៉ុបគេហៅថាម៉ាស៊ីនបើកប្រាក់ (Cash Machine) ដែលទទួលបានការពេញនិយមយ៉ាងខ្លាំងនៅអង់គ្លេស។
ក្រោយមកទៀត នៅប្រទេសស៊ុយអែត គេបានបង្កើតម៉ាស៊ីនមួយទៀតគឺ Barclays-De La Rue ឬគេហៅ ថា De La Ru Automatic Cash Machine (DACS) ដែលគេប្រើប្រាស់លើមុខងារគណនេយ្យសន្សំតែមួយគត់។ នាពេលនោះ អង់គ្លេសបានបង្កើតម៉ាស៊ីនមួយទៀតឈ្មោះថា Westminster Bank’s-Smith Industries-Chubb (Chubb MD2)។ ម៉ាស៊ីនទាំងពីរនេះអាចប្រើកាតម៉ាញេទិច (Magnetic or Chip Card) បាន តែមិនអាចប្រើលេខសំគាល់ PIN បានទេ ដូច្នេះម៉ាស៊ីនទាំងពីរនេះមិនទទួលបានការទុកចិត្តពីអតិថិជន ឡើយ។ បន្ទាប់មក James Goodfellow បានរៀបចំប្រព័ន្ធថ្មីមួយទៀតដែលអាចបង្កើតលេខ PIN បាននៅលើ MD2 ក្នុងឆ្នាំ 1965។
ដោយមើលពីចំណុចខ្វះខាតមួយចំនួនរបស់ MD2 ឃើញហើយ វិស្វករជនជាតិអាមេរិកលោក Donald C. Wetzelo ដែលធ្វើការឲ្យក្រុមហ៊ុន Docutel បានសុំអាជ្ញាប័ណ្ណពីរដ្ឋាភិបាលអាមេរិកផលិតម៉ាស៊ីន ATM មានន័យថាគាត់ជាជនទីមួយដែលបានផលិតម៉ាស៊ីនមួយនេះ។ នៅថ្ងៃទី 2 កញ្ញា ឆ្នាំ 1969 ធនាគារ Chemical Bank របស់អាមេរិកបានដំឡើងម៉ាស៊ីន ATM ដំបូងបំផុត។ ក្នុងឆ្នាំ 1972 នៅអង់គ្លេសក៏បានដាក់ម៉ាស៊ីននេះឲ្យប្រើប្រាស់ដែរ តែបានកែច្នៃម៉ាស៊ីននេះលើមុខងារមួយចំនួនបន្ថែមទៀត រហូតដល់ម៉ាស៊ីននេះទំនើបដូចសព្វថ្ងៃ។
គ្រឿងរឹងសំខាន់ដែលប្រើនៅក្នុងម៉ាស៊ីន ATM
CPU: ជាខួរក្បាលរបស់ម៉ាស៊ីនដែលគេប្រើសម្រាប់គ្រប់គ្រងលើ Interface និងបញ្ជាលើប្រតិបត្តិការទាំងមូលនៅក្នុងម៉ាស៊ីន ឧបករណ៍ Read ម៉ាញេទិច ឬ Chip កាត (សម្រាប់កំណត់អត្តសញ្ញាណអ្នកប្រើប្រាស់ម៉ាស៊ីន) Pin Pad: បន្ទះផ្ទុកលេខសំងាត់ក្នុងម៉ាស៊ីន Secure cryptoprocessor: ប្រព័ន្ធការពារសុវត្ថិភាពខាងក្នុង កញ្ចក់ Display ជាប្រភេទTouchscreen ប៊ូតុងបញ្ជាមុខងារ Record Printer: ប្រើសម្រាប់កត់ត្រារាល់ប្រតិបត្តិការរបស់អតិថិជនពេលប្រើវា
កម្មវិធីប្រើប្រាស់ (Software)
ប្រព័ន្ធ ប្រតិបត្តិការថ្មីៗដែលគេពេញនិយមប្រើប្រាស់ : Microsoft OS, Windows XP Professional និង Windows XP Embedded, Linux (ប្រើ MS-DOS)។ ក្រៅពីនេះមានកម្មវិធីជាច្រើនទៀតដូចជា Real Tme Operating System (RTOSs), transaction protocol (Diebold 91x និង NCR NDC ឬ NDC+) និងWOSA/XFS ជាដើម៕
រ៉ុកកែត Falcon Heavy មានផ្ទុកធាតុមនុស្ស ១៥២ នាក់ បង្ហោះចូលអវកាសបានសម្រេច
ដល់ពេលកើបទៀតហើយ! អ្នកវិភាគថា Bitcoin នឹងហក់ដល់ ១ កាក់ថ្លៃ ១០ មុឺនដុល្លារ