លេង Facebook ឬ Instagram ច្រើនម៉ោង​កាន់​តែ​ធ្វើ​ឲ្យ​ ឆាប់កើត​ជំងឺ​បាក់ទឹកចិត្ត

  • 2019-06-26 07:35:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍​ចុង​ក្រោយ​ចេញ​ពី​ការ​សិក្សា​របស់​ក្រុម​ស្រាវជ្រាវ​ផ្នែក​ចិត្តសាស្ត្រ​នៃ​សកលវិទ្យាល័យ Pennsylvania ​បាន​បង្ហាញ​ពី​ទំនាក់ទំនង​ រវាង​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​ និង​បញ្ហា​នៃ​ជំងឺ​បាក់ទឹកចិត្ត ការ​ធុញ​ថប់​អារម្មណ៍​ និង​ភាព​ឯកា​ដែល​កំពុង​ជជែក​វែកញែក​ជា​សាធារណៈ។​

រូបតំណាង

លោក​ស្រី *Melissa G.Hunt* នាយក​ផ្នែក​បណ្ដុះបណ្ដាល​នៃ Clinical Training និង​មិត្ត​រួម​ការងារ​នៅ Upenn បាន​សាកល្បង​តេស្ត​ដោយ​ឲ្យ​មនុស្ស​ប្រើប្រាស់​បណ្តាញ​សង្គម​ជា​ធម្មតា​ធៀប ​នឹង​ការ​កំណត់​ពេលវេលា​ត្រឹម **១០ នាទី​ក្នុង​មួយ​ថ្ងៃ** ។ ការ​សាកល្បង​ធ្វើ​ឡើង​លើ​បណ្តាញ​សង្គម​ពេញ​និយម​ធំៗ ៣ រួម​មាន Instagram, Facebook និង Snapchat ដោយ​ចំណាយ​ពេល​សរុប ៣ សប្តាហ៍​លើ​និស្សិត ១៤៣ នាក់។

រូបតំណាង

លទ្ធផល​បង្ហាញ​យ៉ាង​ច្បាស់​ ពី​ដំបូង​ក្រុម​សិស្ស​ដែល​មាន​ជំងឺ​បាក់ទឹកចិត្ត ក៏​ស្រាប់​តែ​ថយ​ចុះ​ការ​ដាក់​សម្ពាធ​ផ្លូវ​ចិត្ត​ខ្លួន​ឯង ពោល​គឺ​គ្រប់​យ៉ាង​ហាក់​មាន​ភាព​ល្អ​ប្រសើរ​បន្ទាប់​ពី​កាត់​បន្ថយ​ពេលវេលា​មក​ប្រើប្រាស់​បណ្ដាញ​សង្គម​ត្រឹម​រយៈ​ពេល​កំណត់ ១០ នាទី​ក្នុង​មួយ​ថ្ងៃ។ លទ្ធផល​នេះ​ ក៏​ស្រប​ទៅ​នឹង​មតិ​មួយ​ដែល​បាន​លើក​ឡើង៖ "ការ​ដែល​មិន​យក​ជីវិត​របស់​ខ្ញុំ​ទៅ​ប្រៀបធៀប​នឹង​អ្នក​ដទៃ​ពិត​ជា​ជះ​ឥទ្ធិពល​ខ្លាំង​ហួស​ពី​ការ​រំពឹង​ទុក ហើយ​ខ្ញុំ​ក៏​ផ្តើម​មាន​អារម្មណ៍​វិជ្ជមាន​សម្រាប់​ខ្លួន​ឯង​ច្រើន​នា​ប៉ុន្មាន​សប្ដាហ៍​នេះ"។

រូបតំណាង

សរុប​មក​ក្រោយ​សាកល្បង​នេះ​ បាន​បញ្ចប់ អ្នក​ជំនាញ​បាន​ណែនាំ​ឲ្យ​អ្នក​ប្រើប្រាស់​គួរ​ដាក់​កំហិត​ពេលវេលា​ប្រើ​បណ្ដាញ​សង្គម​ត្រឹម ៣០ នាទី​ក្នុង​មួយ​ថ្ងៃ​ ដើម្បី​ពង្រឹង​អារម្មណ៍​និង​សុខភាព​ផ្លូវចិត្ត​ឲ្យ​បាន​ល្អ៕

អានអត្ថបទ:

ប្រភព៖ DigitalTrends   អត្ថបទ៖ កៅ រក្សា