៣ សន្លឹក​កាន់​នៅ​នឹង​ដៃ ​តួ​ខ្លួន Galaxy Note 10+ ​មុន​ថ្ងៃ​ប្រកាស​ជាង​មួយ​ខែ

  • 2019-06-29 02:03:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung ​គ្រោង​ចេញ​ផ្សាយ​ស្មាតហ្វូន​ត្រកូល Note សេរ៊ី​ឆ្នាំ ២០១៩ នា​អំឡុង​ខែ​សីហា តែ​សល់​រយៈ​ពេល​ជិត​មួយ​ខែ​រូបភាព​បែក​ធ្លាយ​ក៏​បន្ត​លេច​ចេញ ដោយ​ម្តង​នេះ​ឃើញ​កាន់​នៅ​នឹង​ដៃ​ស្រស់ៗ​តែ​ម្តង។

រូបភាព​ទាំង​ស្រុង​ចែកចាយ​ដោយ​គណនី YouTuber មួយ​រូប​ឲ្យ​ឈ្មោះ TechTalkTV ​ដោយ​តួ​ខ្លួន​ទាំង​ស្រុង​មិន​ខុស​ច្រើន​ធៀប​នឹង​ចចាមអារ៉ាម​ដែល​ចុះ​ផ្សាយ​កាល​ពី​ពេល​កន្លង​មក។ ធុន​នេះ​នឹង​ប្រើប្រាស់​អេក្រង់ ៦,៧៥ អ៊ីញ​ បន្សល់​គែម​សង​ខាង​តូច​ជាង​មុន ​លាយ​ឡំ​ផ្នែក​កាមេរ៉ា​មុខ​ទុក​ជា​រាង​រង្វង់​នៅ​កណ្តាល ពុំ​មែន​ប្រើប្រាស់​កាមេរ៉ា​ភ្លោះ​មុខ​ដូច Galaxy S10+ ឡើយ។

រី​ឯ​រូបភាព​ចុង​ក្រោយ​មាន​សភាព​ព្រាល ​តែ​បញ្ឆិតបញ្ឆៀង​អាច​ឲ្យ​យើង​ដឹង​ថា Note 10+ ​មាន​កាមេរ៉ា​រាង​បញ្ឈរ​ដូច​មាន​លើ iPhone សេរ៊ី​ក្រោយ ​ដែល​លាយ​ឡំ​គ្រាប់ Flash LED និង ToF Sensor នៅ​ជាមួយ​គ្នា​នោះ។

អ្វី​ដែល​ច្បាស់ការ​មិន​អាច​ប្រកែក​បាន​គឺ​ទាក់ទិន​នឹង​ឈ្មោះ​ដូច​បង្ហាញ​លើ​អេក្រង់​គឺ Samsung នឹង​ប្រើ​ឈ្មោះ Note 10+ ពុំ​មែន Note 10 Pro ដូច​ចចាមអារ៉ាម​ចុះ​ផ្សាយ​កាល​ពី​ដើម​ឆ្នាំ​នោះ​ទេ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Sammobile   ប្រែ​សម្រួល៖ កៅ រក្សា