ស្មា​ត​ហ្វូ​ន​ប្រជ្រុយ​ដំបូងរបស់ Huawei ​មកកាន់​ទីផ្សារ​កម្ពុជា​ តម្លៃក្រោម ៤០០ ដុល្លារ

  • 2019-06-29 06:52:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ស្មា​ត​ហ្វូ​ន​ ​Huawei​ ​nova4​ ​បាន​បង្ហាញខ្លួន​ជា​ផ្លូវការ​នៅ​ប្រទេស​កម្ពុជា​ ​ក្នុង​​​សន្និសីទ​សារព័ត៌មាន​កាលពី​ម្សិលមិញ​ ​ជាមួយ​និង​ការប្រកាស​ពី​តម្លៃ​ដ៏​រំជើបរំជួល​ ​ត្រឹមតែ​ ៣៩៩​ ​តែប៉ុណ្ណោះ​។​

​បើ​យើង​និយាយ​ពី​​ស្មា​ត​ហ្វូ​នប្រ​ភេទ​អេក្រង់​ប្រជ្រុយ​ដែល​មាន​លក់​នៅ​លើ​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន​ ​តម្លៃ​គឺ​ចាប់ពី​ ៨០០​ ដុល្លារ​ទៅ​ជាង​ ៩០០ ដុល្លារ​ប៉ុន្តែ​ ​Huawei​ ​nova4​ ​វិញ​ ​មានតម្លៃ​ត្រឹមតែ​ជាង​ ៣០០​ដុល្លារ ​និង​មាន​ចំណុច​ពិ​សេស​ៗ​ជាច្រើន​៖​

  • ១) ​ការរចនា​៖​ ​អេក្រង់​ប្រជ្រុយ​លាត​កប់​កែម​ជាមួយ​កំរិត​បង្ហាញ​ ​Fullview​ ​Display​ ​ទំហំ​ ​6.4​ ​អ៊ីញ​ ​ដែល​ការ​ចោះ​ ​ ​ ​អេក្រង់​សម្រាប់​កាមេរ៉ា​មុខ​មាន​ទំហំ​តូច​ត្រឹមតែ​ ​4.5mm​ ​មិន​ធ្វើឲ្យ​អ្នកមាន​អារម្មណ៍​រំខាន​ដោយសារ​ស្នាម​ចោះ​នេះ​ឡើយ​។​ ​

  • ២​) ដំណើរការ​ដោយ​អង្គ​ចងចាំ​ ​(​RAM​)​ ​8​ ​GB​ ​និង​អង្គ​ផ្ទុក​ទិ​ន្ន័​យ​ ​128GB​។​ ​បើ​ប្រៀបធៀប​ទៅ​និង​ស្មា​ត​ហ្វូ​នដ​ទៃ​ដែល​មានតម្លៃ​ប្រហាក់​ប្រហែល​ ​Huawei​ ​nova4​ ​មាន​ ​RAM​ ​និង​ ​ROM​ ​ធំជាង​។​ ​

  • ៣​) បន្ទះ​ឈីប​ ​Kirin​ ​970​ ​ដែល​ធ្វើឲ្យ​ស្មា​ត​ហ្វូ​ននេះ​ដំណើរការ​បាន​លឿន​ ​មិន​រំអា​ករ​អួល​ ​និង​ជួយ​សន្សំសំចៃ​ថ្ម​ ​ថែមទាំង​ដំណើរការ​ដោយ​ ​GPU​ ​Turbo​ ​2.0​ ​ដែល​ផ្តល់​បទពិសោធន៍​ក្នុង​ការ​លេង​ហ្គេម​បាន​យ៉ាង​រលូន​ ​និង​ល្អ​ឥត​​ខ្ចោះ​។​

​Huawei​ ​nova4​ ​បំពាក់​ដោយ​កាមេរ៉ា​មុខ​បែប​ ​AI​ ​ទំហំ​ ​25MP​ ​និង​កាមេរ៉ា​ក្រោយ3​ ​គ្រាប់​ ​ដែល​កាមេរ៉ា​ទីមួយ​មាន​ទំហំ​ ​16MP​ ​អាច​ថតរូប​បែប​ ​Ultra​ ​Wide​ ​Angle​ ​កាមេរ៉ា​ទីពីរ​ទំហំ​ ​20MP​ ​ថតរូប​បែប​ ​Wide​ ​Angle​ ​និង​កាមេរ៉ា​ទីបី​ដែល​ថតរូប​ ​Bokeh​។​

Huawei​ ​nova4​ ​មាន​លក់​នៅ​លើ​ទីផ្សារ​ហើយ​ ​ដែល​មានការ​ថែម​ជូន​ ​Bluetooth​ ​Speaker​ ​និង​ស៊ី​ម​ ​Smart​ ​លេខ​ពិសេស​ជាមួយ​គម្រោង​ ​Smart​ ​ThomMong​ ១២​ ​សប្តាហ៍​ឥតគិតថ្លៃ​។​ ​អ្នក​អាច​រក​ទិញ​បាន​នៅ​តាម​បណ្តា​ហាង​ទូរសព្ទ​នានា​ទូទាំង​ប្រទេស​។​ ​

​ក្រៅពី​ការ​បង្ហាញខ្លួន​ជា​ផ្លូវការ​របស់​ ​Huawei​ ​nova4​ ​ក្រុមហ៊ុន​ ​Huawei​ ​ប្រចាំ​ប្រទេស​កម្ពុជា​ ​ក៏បាន​ប្រកាស​ពី​ស្មា​ត​ហ្វូ​ន​ ​P30​ ​Pro​ ​ព​ណ៍​ថ្មី​ ​Amber​ ​Sunrise​ ​ផង​ដែរ​។​

ស្មា​ត​ហ្វូ​ន​ ​P30​ ​Pro​ ​ព​ណ៍​ថ្មី​ ​Amber​ ​Sunrise​

​ព​ណ៍​ថ្មីនេះ​ ​ពិតជា​ស្រស់​ស្អាត​ ​កា​លីប​ ​ទាន់សម័យ​ ​ដែល​ជា​ព​ណ៍​ថ្មី​ដំបូង​គេ​បង្អស់​នៅក្នុង​ទីផ្សារ​ស្មា​ត​ហ្វូ​ន​។​ ​Huawei​ ​P30​ ​Pro​ ​Amber​ ​Sunrise​ ​មាន តម្លៃ​ ៩៩៩ ដុល្លារ​ ​ដែល​អ្នក​អាច​រក​ទិញ​បាន​នៅ​លើ​តែ​ ​Facebook​ ​pages​ ​និង​ ​Instagram​ ​រក​អាយ​ដូល​របស់​អ្នក​ ​អ្នកនាង​ឱក​ ​សុគន្ធ​កញ្ញា​ ​និង​លោក​ ​នី​កូ​ ​ប៉ុណ្ណោះ​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​ ​សូម​ចូល​ទៅកាន់​៖

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម