ឆ្លងកាត់ ៧ ក្រុមហ៊ុន​រួចរាល់ ទី​បំផុត​រក​ឃើញ​ក្រុមហ៊ុន​មួយ​ដំណើរការ 5G លឿន​បំផុត

  • 2019-07-01 03:29:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​ទូរគមនាគមន៍​នៅ​តាម​បណ្តា​ប្រទេស​ធំៗ​ជា​ច្រើន​តាំង​ពី​នៅ​សហរដ្ឋអាមេរិក កូរ៉េ​ខាង​ត្បូង អង់គ្លេស អូស្រ្តាលី​បាន​ធ្វើ​ការ​សាកល្បង​តេស្ត​ប្រព័ន្ធ​អ៊ីនធឺណិត 5G នា​ពេល​កន្លង​មក ជា​លទ្ធផល​បាន​រក​ឃើញ​ក្រុមហ៊ុន​មួយ​របស់​អាមេរិក​អាច​ដំណើរការ 5G បាន​លឿន​ជាង​គេ​បង្អស់។

នោះ​គឺ AT&T ដែល​ដំណើរការ 5G ​តេស្ត​ផ្ទាល់​លើ​ស្មាតហ្វូន Galaxy S10 5G ​នៅ​ទីក្រុង Los Angeles អាច​លោត​ដល់​ល្បឿន 1.8 Gbps ដោយ​ល្បឿន​នេះ​បើ​ប្រើ​សម្រាប់​ទាញ​យក​ហ្គេម PUBG Mobile ​ប្រើ​ពេល​ត្រឹម​តែ​ជាង​ ២ នាទី​ប៉ុណ្ណោះ

+ខាង​ក្រោម​បង្ហាញ​ពី​ការ​ប្រៀបធៀប​បណ្តា​ក្រុមហ៊ុន​ទាំង ៧ ធ្លាប់​សម្រេច​ការ​តេស្ត​៖

  • AT&T ​លើ​ស្មាតហ្វូន Galaxy S10 5G ​លោត​ដល់​ល្បឿន 1.8 Gbps (អាមេរិក)
  • Verizon ​លើ​ស្មាតហ្វូន Galaxy S10 5G លោត​ដល់​ល្បឿន 1.3Gbps (អាមេរិក)
  • SK Telecom ​លើ​ស្មាតហ្វូន Galaxy S10 5G លោត​ដល់​ល្បឿន 618 Mbps (កូរ៉េ​ខាង​ត្បូង)
  • T-Mobile ​លើ​ស្មាតហ្វូន Galaxy S10 5G លោត​ដល់​ល្បឿន 583 Mbps (អាមេរិក)
  • Telstra ​លើ​ស្មាតហ្វូន Oppo Reno 5G ​លោត​ដល់​ល្បឿន 498 Mbps (អូស្រា្តលី)
  • Sprint ​លើ​ស្មាតហ្វូន LG V50 ​លោត​ដល់​ល្បឿន 484 Mbps (អាមេរិក)
  • EE ​លើ​ស្មាតហ្វូន OnePlus 7 Pro 5G ​លោត​ដល់​ល្បឿន 460 Mbps (អង់គ្លេស)

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Cnet   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម