កប់​ហួស! អ៊ីនធឺណិត 5G របស់ AT&T ទាញ​យក PUBG ​ប្រើ​ពេល​ត្រឹម​ជាង ២ នាទី

  • 2019-06-24 01:35:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​វិវត្តន៍​នៃ​ប្រព័ន្ធ​អ៊ីនធឺណិត 5G បាន​នឹង​កំពុង​សុះសាយ​ជា​បណ្តើរៗ​ក្នុង​ប្រទេស​យក្ស​មួយ​ចំនួន​ទូទាំង​សកលលោក។ ​អ្នក​ប្រើប្រាស់​ជា​ច្រើន​បាន​កំពុង​ចាប់​អារម្មណ៍ ជាមួយ​នឹង​ល្បឿន​ទាញ​យក​ដ៏​លឿន​ក្នុង​ការ​ប្រើប្រាស់ 5G ​ដោយ​តាម​ការ​តេស្ត​ផ្ទាល់​ជាមួយ​បណ្តាញ AT&T ​ជា​លទ្ធផល​សម្រេច​បាន​ថា​ធ្វើ​បាន​ល្អ​ខ្លាំង បើ​ធៀប​នឹង​ក្រុមហ៊ុន​ដទៃ។

តេស្ត​ដំណើរការ​លើ​ស្មាតហ្វូន Samsung Galaxy S10 5G ​ល្បឿន​ថេរ​ខ្ពស់​ជាង 1Gbps ​ដោយ​អាច​លោត​ខ្ពស់​បំផុត​ដល់ 1.6-1.7Gbps។ តាម​រយៈ​ការ​តេស្ត​ ១២ លើក​លើ​កម្មវិធី Speedtest ​ដោយ​ក្នុង​នោះ​មាន ៨ លើក​រត់​បាន​ដល់ 1.4Gbps ​និង​ខ្ពស់​បំផុត​ដល់ 1.782Gbps ដែល​ល្បឿន​នេះ​លឿន​ជាង Verizon ដែល​លោត​អស់​ត្រឹម 1.3Gbps តែ​ប៉ុណ្ណោះ។

កាន់​តែ​ពិសេស​បើ​សាកល្បង Download ហ្គេម PUBG Mobile អ៊ីនធឺណិត​ 5G របស់ AT&T ​ប្រើ​ពេល​ត្រឹម ២ នាទី និង ៣០ វិនាទី​តែ​ប៉ុណ្ណោះ ដោយ​ហ្គេម​មាន​ទំហំ 1.9GB ​ខណៈ​ភាពយន្ត Blue Planet II ​រដូវកាល​ដំបូង (ថេរវេលា​នៃ​ភាពយន្ត​ច្រើន​ជាង ៥ ម៉ោង) ប្រើ​ពេល​មិន​ដល់​មួយ​នាទី​នោះ​ទេ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Cnet   ប្រែ​សម្រួល៖ កៅ រក្សា