ការលាឈប់របស់បុគ្គល ២ រូប ធ្វើឲ្យ Apple ខាតបង់ធំបំផុតក្នុងប្រវត្តិសាស្រ្ត
- 2019-07-01 07:33:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការលាឈប់របស់បុគ្គល ២ រូប ធ្វើឲ្យ Apple ខាតបង់ធំបំផុតក្នុងប្រវត្តិសាស្រ្ត
ចន្លោះមិនឃើញ
ឆ្លងកាត់ការបង្កើតក្រុមហ៊ុនតាំងពីឆ្នាំ ១៩៧៦ Apple បានប្រមូលផ្តុំនូវបុគ្គលិកនិងនាយកគ្រប់ជានខ្ពស់ដែលមានសមត្ថភាពនិងទេពកោសល្យច្រើនរាប់មិនអស់។ ម្នាក់ៗមិនអាចឈរជើងជារៀងរហូតបានទេ ខ្លះដោយសារបញ្ហាផ្ទាល់ខ្លួនក៏សម្រេចលាឈប់ពីតំណែងផ្លាស់ទៅចាប់ទ្រនំថ្មី។
ក្នុងនោះមានបុគ្គល ២ រូបដែលលាឈប់ពី Apple ហើយបានធ្វើឲ្យក្រុមហ៊ុនមានការខាតបង់មិនចេះតិច រហូតដល់ទៅជិត ២០ ពាន់លានដុល្លារអាមេរិកឯណោះ។
ទីមួយគឺស្ថាបនិកលោក Steve Jobs ដែលនៅឆ្នាំ ២០១១ ដោយសារកត្តាបញ្ហាសុខភាពចុះអន់ថយ CEO រូបនេះត្រូវបង្ខំចិត្តលាឈប់ពីតំណែង ហើយជំនួសដោយលោក Tim Cook ចូលកាន់តំណែងជំនួស។ ប៉ុន្តែមួយពព្រិចភ្នែកភាពចលាចលក៏រង្គោះរង្គើឲ្យតម្លៃទ្រព្យរបស់ Apple បានមានការធ្លាក់ចុះអស់ប្រមាណ ១០ ពាន់លានដុល្លារអាមេរិក។
ទីពីរគឺស្តេចឌីហ្សាញលោក Jonathan Ive ដែលបានប្រកាសលាឈប់កាលពីចុងខែមិថុនាកន្លងទៅ ក្រោយមកចូលរួមជាលើកដំបូងបង្អស់នាឆ្នាំ ១៩៩២ ជាមួយ Apple និងកាន់កាប់គ្រប់គម្រោងទាំងអស់មិនថាតែការរចនាបង្កើត iMac នាឆ្នាំ ១៩៩៨។ យ៉ាងណាមិញការបាត់បង់បុគ្គលដ៏សំខាន់រូបនេះ ទីផ្សារភាគហ៊ុនរបស់ Apple បានធ្លាក់ចុះគួរឲ្យកត់សម្គាល់ រហូតរុញឲ្យតម្លៃទ្រព្យខាតបង់ប្រមាណ ៩ ពាន់លានដុល្លារអាមេរិក។
Apple ដែលធ្លាប់ជាក្រុមហ៊ុនមានតម្លៃទ្រព្យលោតដល់ចំណុច ១ ពាន់ពាន់លានដុល្លារមុនគេបង្អស់ក្នុងលោក គិតមកទល់សព្វថ្ងៃធ្លាក់សល់ត្រឹម ៩១៩ ពាន់លានដុល្លារតែប៉ុណ្ណោះ។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: