ស្ងាត់ៗ! លេចចេញ​តម្លៃ Nokia 2.2 ដាក់​លក់​នៅ​ខ្មែរ

  • 2019-07-01 07:14:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Nokia ទើប​តែ​ប្រកាស​ចេញ​ស្មាតហ្វូន​មាន​តម្លៃ​តម្លៃ​ធូរថ្លៃ​មួយ​គឺ Nokia 2.2។ ហើយ​ក៏ចាប់​ផ្ដើម​មាន​លក់​នៅ​លើ​ទីផ្សារ​ក្នុង​ស្រុក​ខ្មែរ​ផង​ដែរ។

រូបភាព Nokia 2.2

ទូរស័ព្ទ​នេះ មាន​អេក្រង់​ទំហំ 5.7 អ៊ី​ញ​បែប​ដំណក់ទឹក ប្រភេទ IPS អាច​បង្ហាញ​រូបភាព​កម្រិត HD+ ហើយ​មាន​កាមេរ៉ា​មុខ​ទំហំ 5MP និង​ខាងក្រោយ​មាន​ទំហំ 13MP អមដោយ​ភ្លើង LED flash នឹង​គ្មាន​កន្លែង​ស្កេ​ន​ក្រ​យ៉ៅ​ដៃ​ទេ ប៉ុន្តែ​ជំនួស​មកវិញ​នូវ​មុខងារ Face Unlock វិញ។

តាមប្រភព​ពី​ហាង សុខលី Nokia 2.2 ទំហំ 32GB មាន​តម្លៃ​ប្រមាណ​ជា ១២៧ ដុល្លារ និង Nokia 3.2 ទំហំ 32GB មាន​តម្លៃ​ប្រមាណ​ជា ១៤៧ ដុល្លារ

រូបភាព Nokia 2.2

Nokia 2.2 ប្រើប្រាស់​បន្ទះ​ឈី​ប Helio A22 ជាមួយនឹង CPU Quad-core លើ Ram 2GB16GB និង 3GB/32GB ហើយ​អាច​បន្ថែម microSD បាន​ទៀត។ វា​មាន​ថាមពល​ថ្ម​ទំហំ 3,000 mAh អាច​សាក​ថ្ម​បាន​តាមរយៈ​រន្ធ microUSB៕

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម