៥ ចំណុចជួយអ្នកមានលុយល្មមៗ ងាយសម្រេចចិត្តទិញទូរសព្ទថ្មីឬមួយទឹកប្រើ
- 2019-07-02 02:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ ចំណុចជួយអ្នកមានលុយល្មមៗ ងាយសម្រេចចិត្តទិញទូរសព្ទថ្មីឬមួយទឹកប្រើ
ចន្លោះមិនឃើញ
មានលុយតិចតួចទៅទិញស្មាតហ្វូនយកមកប្រើប្រាស់ គឺមិនមែនជារឿងងាយស្រួលប៉ុន្មាននោះទេ ព្រោះបញ្ហាដែលពិបាក គឺការជ្រើសយកស្មាតហ្វូនប្រភេទណា សមត្ថភាពប៉ុណ្ណា ឬស្មាតហ្វូនមួយទឹកតែមានលក្ខណៈសម្បត្តិល្អ ឬក៏ទិញស្មាតហ្វូនថ្មីចេញពីប្រអប់ដែលមានលក្ខណៈសម្បត្តិមធ្យម ដើម្បីតម្រូវលុយរបស់អ្នក។
ថ្ងៃនេះ Sabay សូមបង្ហាញប៉ុន្មានចំណុចសម្រាប់អ្នកដែលមានលុយតិចតួចចង់ទិញស្មាតហ្វូនយកមកប្រើប្រាស់៖
១# ចំណង់ចំណូលចិត្ត
ការចូលចិត្តស្រលាញ់ វានឹងធ្វើឲ្យអ្នកទទួលបានរបស់ដែលខ្លួនចង់បាន ដូច្នេះសម្រាប់អ្នកមិនសូវមានលុយគួរសម្រេចចិត្តទិញស្មាតហ្វូនណាដែលអ្នកស្រលាញ់ទើបមិនធ្វើឲ្យអ្នកមានអារម្មណ៍ស្ដាយក្រោយទោះវាមិនមានសមត្ថភាពខ្លាំងក៏ដោយ។
២# សមត្ថភាពប្រើប្រាស់របស់ទូរសព្ទ
ស្មាតហ្វូនមួយទឹកតែមានលក្ខណៈសម្បត្តិល្អ ទំនើបល្បឿនលឿនគុណភាពអាចនៅប្រើប្រាស់បានអ្នកប្រាកដជាពេញចិត្តសមត្ថភាពរបស់វា។ បើមិនមានបញ្ហារអាក់រអួល តែវាអាចមានសភាពចាស់បន្តិច ខណៈស្មាតហ្វូនថ្មីមានលក្ខណៈសម្បត្តិមធ្យមវិញ មានតម្លៃដូចគ្នា ហើយថ្មី និងមានប័ណ្ណធានាទៀតផង គ្រាន់តែមិនសូវខ្លាំងនៅពេលអ្នកប្រើប្រាស់ហើយអ្នកប្រាកដជាមានអារម្មណ៍ថាអន់ចិត្តនឹងវាបន្តិច។
៣#អាច Update ជំនាន់ថ្មីនិងប្រើប្រាស់ឧបករណ៍បន្ថែម
ជាទូទៅស្មាតហ្វូនមួយទឹក តែជាប្រភេទស៊េរីទំនើបនៅតែទទួលបានការ Update Software ជំនាន់ក្រោយ ហើយអាចភ្ជាប់ជាមួយឧបករណ៍ផ្សេងៗសម្រាប់ប្រើប្រាស់ជាមួយ។ ផ្ទុយទៅវិញប្រសិនបើ ទិញស្មាតហ្វូនថ្មីលំដាប់មធ្យមវិញនោះ គឺវាពិបាកខ្លាំងណាស់ទាំងទទួលបានការ Update Software និងការដើររកទិញឧបករណ៍ប្រើប្រាស់បន្ថែម។
៤# ភាពទាន់សម័យ និងមានទំនុកចិត្ត
ស្មាតហ្វូនមួយទឹកដែលមានតម្លៃធូរថ្លៃ តែជាប្រភេទស្មាតហ្វូនស៊េរីទំនើប មានម៉ាកច្បាស់លាស់អ្នកនឹងមានទំនុកចិត្តពេលប្រើប្រាស់ព្រោះមានក្រុមហ៊ុននាំចូលច្បាស់លាស់ ឬមានភាពទាក់ទាញនៅពេលកាន់តាមផ្លូវសាធារណៈ។ ប៉ុន្តែប្រសិនបើអ្នកប្រើស្មាតហ្វូនថ្មីដែលមិនមែនជាស៊េរីទំនើបហើយពេលកាន់ដើរតាមផ្លូវសាធារណៈ នោះប្រហែលជាមិនមានភាពទាក់ទាញ និងមានអារម្មណ៍ថាសាមញ្ញគ្មានទំនុកចិត្តព្រោះមិនមែនជាស្មាតហ្វូនដែលមានម៉ាកល្បី។
៥# លក្ខណៈពិសេសរបស់ទូរសព្ទ
បើទោះបីវាបានក្លាយជាស្មាតហ្វូនមួយទឹក ក៏ប៉ុន្តែវានៅមានលក្ខណៈពិសេសមួយចំនួនសម្រាប់ស្មាតហ្វូនទំនើបទាំងនេះដូចជា អាចធ្វើជាឧបករណ៍បញ្ជា ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ មានប៊ិចសម្រាប់សរសេរ និងកាមេរ៉ាខ្លាំង ឬអាចថតវីដេអូដល់កម្រិតខ្ពស់បាន។ កាន់តែពិសេស គឺមានសម្ភារៈបន្ថែមច្រើន ខណៈស្មាតហ្វូនថ្មីមួយចំនួនមិនមានដូច។
និយាយរួមទៅ រវាងស្មាតហ្វូនមួយទឹកតែខ្លាំង និងស្មាតហ្វូនថ្មីតែខ្សោយអ្នកអាចពិចារណាបាន។ ប្រសិនបើអ្នក ចូលចិត្តប្រើប្រាស់របស់ទំនើបមានមុខងារច្រើននោះ អ្នកប្រហែលជាត្រូវជ្រើសរើសយក ស្មាតហ្វូនមួយទឹកម៉ូដែលគេនិយមច្រើនហើយ។ ប៉ុន្តែប្រសិនបើអ្នកមិនចង់ប្រើរបស់មួយទឹក ដែលខ្លាចមានបញ្ហា និងមិនចង់ប្ដូរអ្នកគួរទិញរបស់ថ្មីទៅប្រើ៕
ភ្លេច Log Out គណនី Facebook របស់អ្នកពេលលេងទូរសព្ទមិត្តភក្តិ នេះវិធីដោះស្រាយ
ការលាឈប់របស់បុគ្គល ២ រូប ធ្វើឲ្យ Apple ខាតបង់ធំបំផុតក្នុងប្រវត្តិសាស្រ្ត