កុំបាច់រំពឹងឲ្យសោះថា iPhone 11 មានរូបរាងខុសពីនេះ

  • 2019-07-02 04:27:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាព Render របស់ iPhone ស៊េរី​ថ្មី​បាន​លេច​ចេញ​បន្ត​បន្ទាប់​ឥត​ស្រាក​ស្រាន្ត​។ ម្ដង​នេះ​គឺ​ជា​ការ​លេច​ធ្លាយ​នូវ​រូប​ភាព​គំនូស​បំព្រួញ CAD ​​​ ដែល​វា​ស៊ីគ្នា​នឹង​រូបរាង​​គ្រប់​គ្នា​បាន​ឃើញ​កន្លង​មក។

រូប​ដំបូង​គេ​គឺ​របស់ iPhone XR ជំនាន់​ថ្មី ដែល​វា​មាន​បំពាក់​កាមេរ៉ា​​ភ្លោះ​រាង​បួន​ជ្រុង​នៅ​ផ្នែក​ខាង​ក្រោយ​។ រចនាបថ​ក្បាល​ឆក​គឺ​​ហាក់​មិន​បាន​ប្រែ​ប្រួល ហើយ​អេក្រង់​ក៏​នៅ​តែ​មាន​ទំហំ ៦,១ អ៊ីញ ដូច​មុន​អ៊ីចឹង​ដែរ។

ចំណែក​រូបភាព​របស់ iPhone ដែល​ជំនួស​តំណែង iPhone XS និង​ XS Max គឺ​នៅ​ផ្នែក​ខាង​ក្រោយ​មាន​បំពាក់​​ដង្គុំ​កាមេរ៉ា ៣ គ្រាប់​រាង​បួន​ជ្រុង​។ ផ្នែក​ខាង​មុខ​មាន​ក្បាល​ឆក​ទំហំ​ដូច​ iPhone ជំនាន់​មុន​ដែល​អេក្រង់​មាន​ទំហំ ៥,៨ អ៊ីញ និង ៦,៥ អ៊ីញ ដដែល។

​ក្រៅ​ពី​រូបភាព​នេះ មិន​មាន​​ព័ត៌មាន​ផ្សេង​ទៀត​ឡើយ​ ដោយ​សារ​វា​ទំនង​ជា​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ផលិត​សម្បក​ការពារ​ទូរសព្ទ ដែល​ពួក​គេ​ទទួល​បាន​ដំណឹង​ច្បាស់​អំពី​វិមាត្រ និង​ទីតាំង​នៃ​មុខងារ​​ មុន​ការ​ប្រកាស​ចេញ​ផ្លូវ​ការ៕​

ចុចអាន៖

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង