មិន​ទាន់​ប្រកាស​ផង ចេញវីដេអូ​ចាប់កាន់ iPhone XI ក្នុង​ដៃ (វីដេអូ)

  • 2019-06-30 04:14:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​ការ​ប្រកាស​ចេញ​ iPhone ស៊េរី​ថ្មី​ជា​ផ្លូវ​ការ មាន​​​ iPhone ​ក្លែង​ក្លាយ​ជា​ច្រើន​តែង​បង្ហាញ​មុខ ដែល​អះអាង​ថា​ជា​ផលិតផល​គំរូ​ផលិត​ផ្អែក​តាម​​គំនូស​បំព្រួញ​ចេញ​ពី​រោងចក្រ និង​ខ្លះ​ទៀត​ជា​​ផលិតផល​ផលិត​ចេញ​ពី​ការ​ស្រមើស្រមៃ។

​ពេល​នេះ​គណនី​ Ben Geskin ដែល​ជា​គណនី​បញ្ចេញ​ដំណឹង​លេច​ធ្លាយ​ដ៏​ល្បី​មួយ បាន​បញ្ចេញ​វីដេអូ​ថ្មី​បង្ហាញ​អំពី​រូបរាង​ iPhone ស៊េរី​ថ្មី ដោយ​ឲ្យ​ឈ្មោះ​ថា​ iPhone 11 Clone។ រូបរាង​របស់​វា​គឺ​ដូច​គ្នា​នឹង​រូបភាព Render ដែល​ចេញ​ផ្សាយ​កន្លង​មក​​។

ផ្នែក​ខាង​មុខ​មាន​រចនាបថ​ក្បាល​ឆក​ដូច​នឹង​ស៊េរី​មុនៗដែរ។ ប៉ុន្តែ​ខាង​ក្រោយ​វិញ​ខុស​គ្នា​ច្រើន​ ជា​ពិសេស​នៅ​ត្រង់​​ដង្គុំ​កាមេរ៉ា​រាង​បួន​ជ្រុង​មាន​ផ្ទុក​កាមេរ៉ា​រហូត​ដល់ ៣ គ្រាប់។ ក្រៅ​ពី​នេះ​រូបរាង​នៃ​ពណ៌​ទាំង​បី ក៏​ត្រូវ​បាន​បង្ហាញ​ផង​ដែរ រួម​មាន​ពណ៌​មាស, ពណ៌​ប្រផេះ និង​ពណ៌​ស។

មិន​ត្រឹម​តែ​មាន​កាមេរ៉ា​សមត្ថភាព​ខ្លាំង​ជាង​មុន​ទេ iPhone ជំនាន់​ថ្មី នឹង​មាន​បំពាក់​ឈីប A13 សមត្ថភាព​ខ្លាំង​ជាង​មុខ ហើយ​ក៏​រំពឹង​ថា​មាន​ថ្ម​ទំហំ​ធំ​ជាង​មុខ គួប​ផ្សំ​នឹង​មុខងារ​ថ្មីៗ​ដែល​មាន​លើ iOS 13៕​​

ចុចអាន ៖

ប្រភព៖ Thegioididong​​​   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម