ចិន ត្រៀមបង្ហោះផ្កាយរណបសង្កេតផែនដី បញ្ជាទាំងស្រុងដោយប្រព័ន្ធ AI
- 2019-07-02 08:47:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិន ត្រៀមបង្ហោះផ្កាយរណបសង្កេតផែនដី បញ្ជាទាំងស្រុងដោយប្រព័ន្ធ AI
ចន្លោះមិនឃើញ
របាយការណ៍របស់ទូរទស្សន៍ CCTV បានលើកឡើងថា រដ្ឋាភិបាលក្រុងប៉េកាំងគ្រោងនឹងដាក់ផ្កាយរណបសង្កេតផែនដីចំនួន ១៩២ ចូលទៅក្នុង “ក្រុមផ្កាយ” នៅឆ្នាំ ២០២១ ដែលគេស្គាល់ថា Xingshidai។
ទូរទស្សន៍នេះបានលើកឡើងពីប្រភពមួយដែលនិយាយថា “វាមានសុវត្ថិភាពក្នុងការនិយាយថាផ្កាយរណបនៅតែជាឧបករណ៍គ្រប់គ្រងពីចម្ងាយ។ នោះមានន័យថា ពួកវាពុំមានមុខងារបញ្ជាដោយស្វ័យប្រវត្តិទេ។ គេរំពឹងថា ក្រុមអ្នកបង្កើតនឹងបំពាក់ប្រព័ន្ធបង្ហោះផ្កាយរណប Leo ថ្មីជាមួយសមត្ថភាពបញ្ជាខ្លួនវាដោយស្វ័យប្រវត្តិ”។
ក្រុមផ្កាយរណប Leo នឹងត្រូវបង្កើតឡើងសម្រាប់ការត្រួតពិនិត្យបរិស្ថាន ការបង្ការគ្រោះមហន្តរាយ និងការគ្រប់គ្រងចរាចរណ៍។ បច្ចេកវិទ្យា AI នឹងដំណើរការរូបភាពដែលថតបានដោយផ្កាយរណប ដោយប្រើឧបករណ៍ចាប់សញ្ញាមាន Resolution ចម្រុះ។
តាមវិធីនេះ រូបភាពគុណភាពអន់នឹងត្រូវដកចេញ ហើយមានតែទិន្នន័យដែលមានប្រយោជន៍ប៉ុណ្ណោះ នឹងត្រូវបញ្ជូនត្រឡប់មកផែនដីវិញ។ ផ្កាយរណបទាំងនេះទំនងជានឹងត្រូវបាញ់បង្ហោះដោយប្រើយានរ៉ុក្កែត Julang-1 ដែលបង្កើតឡើងសម្រាប់ការបាញ់បង្ហោះជាលក្ខណៈពាណិជ្ជកម្ម។
យាន Julang-1 មានសមត្ថភាពដឹកផ្កាយរណបមួយឬច្រើនដែលមានទម្ងន់រហូតដល់១៥០ គីឡូក្រាមចូលទៅដងតារាវិថីនៅកម្ពស់ ៦០០ គីឡូម៉ែត្រ។ ក្រុមអ្នកអភិវឌ្ឍបានប៉ាន់ប្រមាណថា ការចំណាយនៃការបាញ់បង្ហោះតាមយាន Julong-1 ម្តងៗគឺប្រហែល ២៥ លានយ័ន (៣,៦៤ លានដុល្លារ)។
ផ្កាយរណបទាំងនេះកំពុងត្រូវបានកសាងឡើងដោយក្រុមហ៊ុន ADASpace ដែលជាក្រុមហ៊ុនឯកជនរបស់ចិនមានមូលដ្ឋាននៅទីក្រុងចេងទូនៃខេត្តស៊ីឈួនភាគនិរតីប្រទេសចិន ៕
អត្ថបទទាក់ទង៖