ធន់​ សុភា​ សង្ឃឹម​ ៨០​%​ លើ​ ធន់​ មករា​ អាច​ស្ពាយ​ខ្សែក្រវាត់​ប្រាក់​ ISI PALM​ សប្ដាហ៍​នេះ​

  • 2019-07-03 07:16:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​ប្រដាល់​ប្រចាំ​សមាគម​ក្រសួង​ការពារ​ជាតិ​ ធន់​ សុភា​ ទុក​ចិត្ត​ដល់​ ធន់​ មករា​ រហូត​ដល់​ ៨០%​ ថា​អាច​នឹង​ឈ្នះ​ខ្សែក្រវាត់​ប្រាក់​ អធិរាជ​គុន​ខ្មែរ​ ISI PALM​ ទម្ងន់​ ៦០​គីឡូក្រាម​ របស់​សង្វៀន​ PNN​ នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ។​

ឡុង ជិន និង ធន់ មករា​
ធន់ មករា​ ប្រកួត​កន្លងទៅ

ធន់​ សុភា​ បាន​ឲ្យ​ដឹង​ថា​ លោក​សង្ឃឹម​ខ្ពស់​លើ​សិស្ស​របស់​ខ្លួន​ ដោយ​សំអាង​លើ​ការ​រីកចម្រើន​សមត្ថភាព​ខ្លាំង​មួយ​រយៈពេល​ចុង​ក្រោយ​នេះ​ ខណៈ​ការ​ហ្វឹកហាត់​ក៏​បាន​ល្អ​ថែម​ទៀត។​ គ្រូ​ប្រដាល់​រូប​នេះ​បន្ថែម​ទៀត​ថា​ វគ្គ​ផ្ដាច់ព្រ័ត្រ​លើក​នេះ​ គឺ​វា​ខុស​ពី​ការ​ប៉ះ​គ្នា​ជា​មួយ​ ឈិត​ សេរីវណ្ណថង​ កាល​ពី​លើក​មុន​ អំឡុង​ពេល​នោះ​ មករា​ គេ​ចូល​លេង​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨​ ខណៈ​ការ​ប្រកួត​ជាប់​គ្នា​រហូត​ ជា​ហេតុ​ធ្វើ​ឲ្យ​កីឡាករ​ឈឺ​ខ្លួន​ និង​មិន​បាន​ត្រៀម​ខ្លួន​បាន​ល្អ។​

លោក ធន់ សុភា និង មករា

អតីត​អ្នក​ប្រដាល់​ល្បីឈ្មោះ​អំឡុង​ឆ្នាំ​៩០​ជាង​ខាង​លើ​បញ្ជាក់​បន្ត​ថា​ ធន់​ មករា​ អភិវឌ្ឍន៍​ខ្លួន​បាន​ល្អ​ មិន​ថា​កណ្ដាប់​ថៃ​ ទាត់​ ជង្គង់​ និង​កែង​នោះ​ឡើយ​ ពោល​គឺ​ល្អ​មែនទែន។​ ចំណែក​សមត្ថភាព​ ឡុង​ ជិន​ ដែល​ជា​ដៃគូ​វិញ​ក៏​ល្អ​ដែរ​ ប៉ុន្តែ​ក៏​នៅ​មាន​ចំណុច​ខ្វះ​ចន្លោះ​មួយ​ចំនួន​ផង​ដែរ។​

កម្មវិធីប្រកួតនៅ​សង្វៀន PNN

រំលឹក​ដែរ​ថា​ កីឡាករ​ ធន់​ មករា​ នឹង​ត្រូវ​ប៉ះ​កីឡាករ​ ឡុង​ ជិន​ នា​ថ្ងៃ​អាទិត្យ​ ទី​៦​ ខែ​កក្កដា​ ឆ្នាំ​២០១៩​ នៅ​សង្វៀន​ PNN​ នៃ​កម្មវិធី​ អធិរាជ​គុន​ខ្មែរ​ ISI PALM​ ទម្ងន់​៦០​គីឡូក្រាម។​ សម្រាប់​អ្នក​ឈ្នះ​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ ១០០០​ដុល្លារ​ ព្រម​ទាំង​បន្ត​ដំណើរ​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​មាសថែម​ទៀត​ផង៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី