របៀបប្រើ Google Earth លើ iPhone យកទៅវាស់​ដី​

  • 2019-07-03 10:03:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ប៉ុន្មានខែ​មុន Google Earth បាន​ដាក់​ឲ្យ​សាកល្បង​មុខងារ​ថ្មី​មួយ​គឺ Measure សម្រាប់​ប្រើ​ក្នុង​ការ​វាស់​រក​ប្រវែង​ពិត​ប្រាកដ​ណាមួយ​ដោយ​មិន​ចាំបាច់​ទៅ​ដល់​ទីតាំង​ផ្ទាល់​នោះ​ទេ។ មុខងារ​នេះ មាន​នៅ​លើ​ iDevices(iPhone, iPad,...) ស្រាប់ហើយ។ យ៉ាង​ណា​ក្ដី បើ​អ្នក​ចង់​ប្រើ តែ​មិន​អាច​ដោនឡូត​បាន គ្រាន់​តែ​ប្ដូរ Store ទៅ​ United States ឬ Canada ជា​ការ​ស្រេច។

#របៀប​ប្តូរ Storeលើ iOS 11/10/9

អ្នក​អាច​ចូល​ទៅ​កាន់ Setting-> iTune and App Store->View Apple ID->Country Region->Change Country or Region-> United States ឬ Canada-> Agree-> None-> រួច​មក​បំពេញ​ព័ត៌មាន​មួយ​ចំនួន​ដែល​គេ​សួរ​ដូច​ជា លេខ​ទូរសព្ទ លេខ​តំបន់ ឬ​ឈ្មោះ​ជាដើម។ ​

#របៀប​ប្រើ Google Earth វាស់​ដី​

ដោយ​មាន​ការ​ស្នើ​ជា​ច្រើន​លើក​ច្រើន​សារ ឲ្យ​ដាក់​បញ្ចូល​មុខងារ​វាស់​ចម្ងាយ​និង​ផ្ទៃ​ដី​ទៅ​ក្នុង​កម្មវិធី​របស់​ខ្លួន បច្ចុប្បន្ន​ Google កំពុង​បើក​ឲ្យ​ដំណើរការ​នៅលើ​ Chrome មុន​ដាក់​ឲ្យ​ប្រើ​លើ​ប្រព័ន្ធ Android នា​ចុង​សប្តាហ៍​នេះ ហើយ​ចែកចាយ​បន្ទាប់​សម្រាប់​អ្នក​ប្រើប្រាស់​ឧបករណ៍ iOS នៃ​កម្មវិធី Google Earth។

មិន​ពិបាក​នោះ​ទេ ​នៅ​ពេល​អ្នក​ដោនឡូត​បាន​ហើយ ចូល​ទៅ​កាន់ Google Earth ហើយ​ដៅ ឬ​កំណត់​ទីតាំង​ដែល​អ្នក​ចង់​វាស់ រួច​រក​មើល​សញ្ញា​ចុច​បី​ខាង​លើ(ដូច​រូប) រួច​យក​ពាក្យ​ថា Measure ហើយ​យកពាក្យ​ថា Add Point ​ជា​ការ​ស្រេច។ សម្រាប់​នៅ​លើ Android និង​​កុំព្យូទ័រ​​អ្នក​ក៏​អាច​ប្រើ​បាន​ដូច​គ្នា។

អ្នក​ប្រើប្រាស់​អាច​ទាញ​យក​ Google Earth ទុក​ជា​មុន​បាន តាម​រយៈ​តំណ​នេះ iOS | Android

ចុច​អាន​បន្ត៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី