ចង់​រៀន​ទ្រឹស្ដី ប្រឡង​យក​ប័ណ្ណ​បើកបរ​មិន​អស់​លុយ មិន​គួរ​មើល​រំលង​កម្មវិធី​ទាំង​នេះ!(វីដេអូ)

  • 2018-07-23 04:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​រៀន​ទ្រឹស្ដី ដើម្បី​ប្រឡង​យក​ប័ណ្ណ​បើកបរ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ប៉ុន្មាន​នោះ​ទេ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ចំនួន​អ្នក​ដាក់​ពាក្យ​ប្រឡង​មិន​ក្រោម​ពាន់​នាក់ ក្នុង​នោះ​ក៏​មាន​អ្នក​បរាជ័យ​ម្ដង​ទៅ​ពីរ​ដង​ដែរ ទម្រាំ​ទទួល​បាន​ប័ណ្ណ​បើកបរ​ស្រប​ច្បាប់។ យ៉ាង​ណា​ក្ដី ឧបសគ្គ​ទាំង​នោះ​បាន​រលាយ​អស់ ក្រោយ​ពេល​មាន​ការ​បង្កើត​ចេញ​ជា​រូបរាង​កម្មវិធី(Apps) ដាក់​លើ​ទូរសព្ទ​ដៃ ដែល​អាច​ឲ្យ​អ្នក​ស្វែង​យល់​និង​អនុវត្ត​ដោយ​ខ្លួន​ឯង​បាន មុន​និង​ឈាន​ជើង​ចូល​ទៅ​ទិញ​ពាក្យ​ប្រឡង​មែន​ទែន។ ខាងក្រោម​នេះ​ជា​កម្មវិធី​ដែល​អ្នក​មិន​គួរ​មើល​រំលង​ បើ​ចង់​រៀន​ទ្រឹស្ដី ប្រឡង​យក​ប័ណ្ណ​បើកបរ​៖

១) Cambodia Driving Rules

កម្មវិធី​យល់ដឹង​ពី​ទ្រឹស្ដី​នៃ​ការ​បើកបរ (Cambodia Driving Rules) ត្រូវ​បាន​បង្កើត​ឡើង​​កាល​ពី​ឆ្នាំ ២០១៧ ដោយ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន។ កម្មវិធី​នេះ​មាន​មុខងារ​ពិសេសៗ​ជាច្រើន​ដូច​ជា ​យល់​ដឹង​ពី​ទ្រឹស្ដី​នៃ​ការ​បើកបរ ធ្វើ​ការ​ប្រឡង​សាកល្បង អំពី​ទ្រឹស្ដី នៃ​ការ​បើកបរ យល់​ដឹង​អំពី​ច្បាប់ និង​បទដ្ឋាន​គតិយុត្តិ ទាក់ទង​នឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក លេង​កម្សាន្ត និង​ចែក​រំលែក​ចំណេះ​ដឹង។

កម្មវិធី​នេះ​ដែរ ​ធ្លាប់​ឈ្នះ​មេដាយ​សំរិទ្ធ ​និង​ទទួល​បាន​លេខ​១ ​ផ្នែក​វិស័យ​​សាធារណៈ​ក្នុង​ការ​ប្រកួត​កម្មវិធី Cambodia ICT Award 2017។

ចុច​ដោនឡូត App Store | Play Store

២) Cambodia Driving Test

កម្មវិធី​តេស្ត​សមត្ថភាព​បើក​បរ​សាកល្បង (Cambodia Driving Test) ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ ២០១៧ ដូច​គ្នា ដោយ​ក្រុម​និស្សិត​ថ្នាក់​វិទ្យាសាស្ត្រ​កុំព្យូទ័រ​រៀន​ឆ្នាំ​ទី ៣ នៃ​សាកល​វិទ្យាល័យ​ន័រតុន។ ​លក្ខណៈ​ពិសេស​នៃ​កម្មវិធី​នេះ អាច​ឲ្យ​អ្នក​សាកល្បង​ដឹង​ថា មាន​សមត្ថភាព​ប្រលង​ជាប់ ឬ​ធ្លាក់ ព្រម​ទាំង​មាន​សំណួរ​ចម្លើយ និង​ការ​ប្រលង​សាកល្បង​ចំណេះដឹង​ទូទៅ​ទាក់​ទង​នឹង​ច្បាប់​មុន​ចូល​ប្រលង​មែន​ទែន។

កម្មវិធី​ដ៏​មាន​សារប្រយោជន៍​នេះ ធ្លាប់​ឈ្នះ​មេដាយ​សំរិទ្ធ​មួយ ពី​ប្រទេស​ម៉ាឡេស៊ី​ក្នុង​កម្មវិធី​ការ​ប្រកួត​ការ​ស្រាវ​ជ្រាវ​ និង​ការ​បង្កើត​ថ្មី​ផ្នែក​វិទ្យាសាស្ត្រ (IDRIS 2017)។

ចុច​ដោនឡូត App Store | Play Store

អានអត្ថបទបន្ត៖

អត្ថបទ៖ រក្សា