ធ្ងន់ធ្ងរបែបនេះទើប Apple ប្រមូលចូលវិញ MacBook ដែលមានបញ្ហាថ្ម
- 2019-07-04 02:46:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្ងន់ធ្ងរបែបនេះទើប Apple ប្រមូលចូលវិញ MacBook ដែលមានបញ្ហាថ្ម
ចន្លោះមិនឃើញ
ប៉ុន្មានសប្ដាហ៍មុន Apple បានប្រកាសពីការប្រមូលចូលវិញនូវកុំព្យូទ័រ MacBook Pro ១៥ អ៊ីញ ម៉ូដែលពាក់កណ្ដាលឆ្នាំ ២០១៥ មួយចំនួនចំនួន ដែលអាចកើតមានបញ្ហាថ្មឡើងកម្ដៅខ្លាំងធ្វើឲ្យផ្ទុះឆេះ។
ប្រសិនបើថានេះជារឿងតូចតាចអ្នកគិតខុសហើយ ព្រោះបើតាមការបង្ហាញរបស់អ្នកប្រើ MacBook Pro ម្នាក់ បានឲ្យឃើញថាវាជាបញ្ហាធ្ងន់ធ្ងរមួយ។ អ្នកប្រើដែលមាន Facebook ឈ្មោះថា Gagne បាននិយាយថា ៖ "យប់ថ្ងៃចន្ទ ពេលដែលយើងកំពុងលង់លក់ ថ្មក្នុង MacBook Pro របស់ខ្ញុំផ្ទុះចេញ ហើយផ្កាភ្លើងតូចមួយ ធ្វើឲ្យមានផ្សែងហុយពេញផ្ទះ”។
បញ្ហាធ្ងន់នោះត្រង់ថាកុំព្យូទ័រដែលផ្ទុះនេះមិនបានប្រើប្រាស់នោះឡើយ។ វាមិនបានទាំងដោតសាកថ្មនោះទេ ដោយនៅមួយកន្លែង អេក្រង់បានបិទ និងស្ថិតនៅក្នុង Sleep Mode។ ជាសំណាងដែលកុំព្យូទ័រដាក់តាំងលើតុកាហ្វេ មិនស្ថិតនៅក្នុងបណ្ដុំសៀវភៅដែល Gagne តែងទុកវា។
ដើម្បីឆែកមើលថា MacBook Pro របស់អ្នកមានបញ្ហាថ្មឬអត់អាចចូលទៅកាន់វិបសាយ Support របស់ Apple ដោយឆែកមើលតាមរយៈ Serial Number៕
ចុចអាន៖