ដេញ​ជើង​ឥត​ឈប់! Xiaomi ​ដើរ​គន្លង​ចាស់​ចម្លង Apple ម្តង​ទៀត​ហើយ

  • 2019-07-04 01:36:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ថា​តែ​រចនាបថ​នៃ​ស្មាតហ្វូន​និង​កុំព្យូទ័រ​យួរដៃ​ជា​ច្រើន​ម៉ូឌែល ក្រុមហ៊ុន Xiaomi ​បាន​ធ្វើ​ការ​ចម្លង​ឥត​ឈប់ឈរ​ចេញ​ពី​រូបរាង​នៃ​ផលិតផល​របស់​ក្រុមហ៊ុន Apple រហូត​ជាប់​រហ័ស​នាម​ជា 'Apple ចិន' ទៀត​ផង។

អ្វីៗ​ក៏​មិន​ទាន់​បញ្ចប់ ដោយ Xiaomi នៅ​តែ​បន្ត​ចម្លង​មុខងារ​ថ្មី​មួយ​ទៀត​ប្រើប្រាស់​ឈ្មោះ 'Mimoji' ដែល​មាន​គំរូ​ដើម​ចេញ​ពី Memoji របស់ Apple ចេញ​ផ្សាយ​ក្នុង iOS 12 កាល​ពី​ចុង​ឆ្នាំ ២០១៨។ មាន​លក្ខណៈ​ស្រដៀង​គ្នា​បេះដាក់ ដោយ Mimoji របស់​ក្រុមហ៊ុន​ចិនក៏​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់អាច​ធ្វើ​ការ​បង្កើត​រូបភាព​ 3D Avatar បែប​រស់រវើក​តាម​រយៈ​កាមេរ៉ា​មុខដូចទម្រង់នៃការអភិវឌ្ឍរបស់ក្រុមហ៊ុនអាមេរិកអ៊ីចឹងដែរ។

ការ​ចម្លង​ប្រភេទ​នេះ ​មិន​ថា​តែ Xiaomi ឬ​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន Android ដទៃ ​នឹង​មិន​ទទួល​ការ​ប្តឹងផ្តល់​ទេ ព្រោះ Apple ពុំ​បាន​ចុះ​ប៉ាតង់​បញ្ជី​ពាណិជ្ជកម្ម​នៃ​ឈ្មោះ Memoji ឬ​ទម្រង់​នៃ​តួ​អង្គ Avatar ណា​មួយ​នោះ​ឡើយ។

Mimoji កំណត់​បើក​ឲ្យ​ប្រើប្រាស់​ជា​លើក​ដំបូង​នៅ​លើ​ស្មាតហ្វូន​ជំនាន់​ក្រោយ​បង្អស់ Xiaomi CC9 ដែល​មាន​រូបរាង​ស្រដៀង​នឹង​សេរ៊ី P របស់ Huawei។ ម៉ូឌែល​នេះ​មាន​ប្រើប្រាស់​មុខងារ​ស្កេន​ខ្ចៅ​ដៃ​បង្កប់​ក្រោម​អេក្រង់ អម​អេក្រង់​រាង​ដំណក់​ទឹក ទំហំ ៦,៤ អ៊ីញ កម្រិត Full HD+ ​ប្រភេទ AMOLED ​លាយឡំ​កាមេរ៉ា​ ៣ គ្រាប់​ទំហំ 48MP + 8MP + 2MP។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ gadgetsnow   ប្រែ​សម្រួល៖ កៅ រក្សា