មិន​ចង់​រត់​រក​ជាង​ញឹក ជិះ​ឡាន​ខែ​ភ្លៀង​ត្រូវ​ប្រុង​ប្រយ័ត្ន​អ្វី​ខ្លះ?

  • 2019-07-03 07:18:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​មាន​រថយន្ត​ប្រើ​ប្រាស់​ជា​ច្រើន​តែង​មាន​បញ្ហា​ប្រព័ន្ធ​ភ្លើង​នៅ​ពេល​បើ​បរ​ក្នុង​រដូវ​ភ្លៀង​លិច​ផ្លូវ ជា​ពិសេស​អ្នក​មានរថយន្តទាបៗ​ត្រូវ​ដឹង​វិធី​ថែទាំ​រថយន្ត កុំ​ឲ្យ​មាន​បញ្ហា​ដោយ​ទឹក​ភ្លៀង ជិះ​ៗ​លែង​ទៅ​មុន​ពិបាក​ដល់​ខ្លួន។

ប្រទេស​កម្ពុជា​ភាគ​ច្រើន​តែ​និយម​ប្រើ​ប្រាស់​រថយន្ត​មួយ​ទឹក​ដូច​នេះ​ងាយ​មាន​បញ្ហា​នៅ​ពេល​បើ​បរ​លិច​ទឹក។ ខាង​ក្រោម​នេះ​ជា​ចំណុច​​មួយ​ចំនួន​ដែល​អ្នក​គួរ​ប្រុង​ប្រយ័ត្ន​ពេល​ជិះ​រដូវ​ភ្លៀង៖

  • ប្រព័ន្ធហ្រ្វាំង៖

រឿង​សំខាន់​ដំបូង​ដែល​ត្រូវ​ធ្វើ​ជា​ចាំ​បាច់​នោះ គឺ​​ពិនិត្យ​និង​លាង​ហ្វ្រាំង​ឡាន។ បន្ទាប់​ពី​ជិះ​ហាល​ភ្លៀង​ អ្នក​ត្រូវ​យក​ទឹក​ស្អាត​បាញ់​លាង​ឡាន​ឬ​ផ្នែក​ហ្វ្រាំង​ឲ្យ​បាន​ស្អាត ដើម្បី​ការពារ​កុំ​ឲ្យ​ច្រេះ​បណ្ដូល​ហ្វ្រាំង និង​ស្ងួត​ខ្លាញ់​ហ្វ្រាំង នាំ​ឲ្យ​ចាប់​ស្អិតៗ ដោយ​សារ​ទឹក​ភ្លៀង​អាស៊ីត។

  • ម៉ាស៊ីន​ត្រជាក់៖

ត្រូវ​បិទ​ម៉ាស៊ីន​ត្រជាក់​ហើយ​បើក​កញ្ចក់​តូច​ល្មម​ដើម្បី​ឲ្យ​ខ្យល់​ចូល​ ពេល​ជិះ​កាត់​ផ្លូវ​លិច​ទឹក​ភ្លៀង​ខ្លាំង។ ធ្វើ​ដូច្នេះ ដើម្បី​ការពារ​កង្ហារ​ម៉ាស៊ីន​ត្រជាក់​ឆេះ ដោយ​សារ​ទឺក​ភ្លៀង​លិច​ផ្លូវ​ជ្រៅ។ ម្យ៉ាង​ទៀត អ្នក​ក៏​មិន​ត្រូវ​បើក​ឡាន​លឿន​ ពេល​ជិះ​កាត់​ផ្លូវ​លិច​ទឹក​ខ្លាំង​ដែរ ជា​ហេតុ​នាំ​ឲ្យ​ប៉ះពាល់​ម៉ាស៊ីន​ត្រជាក់។

  • ពិនិត្យ​មើល​ផ្លិត៖

ភ្លៀង​រួម​នឹង​កម្ដៅ​អាច​ធ្វើ​ឲ្យ​ផ្លិត​កញ្ចក់​ឆាប់​រឹង​និង​ងាយ​បាក់ ហេតុ​ដូចនេះ​អ្នក​ត្រូវ​ឲ្យ​ពិនិត្យ​ឲ្យ​បាន​ញឹកញាប់​​និង​ឧស្សាហ៍​ឲ្យ​ជាង​ដាក់​ទឹក​ថ្នាំ​ផ្លិត។

  • ត្រួតពិនិត្យ​ប្រេង៖

បន្ទាប់​ពី​មាន​ទឹក​ចូល​ម៉ាស៊ីន​វា​អាច​ជា​បញ្ហា​ដល់​ប្រេង​ម៉ាស៊ូត​​ប្រេង​ឥន្ធន​ព្រោះ​វា​អាច​មាន​ទឹក​ចូល​ដូច​នេះ​អ្នក​អាច​បង្ហូរ​វា​ចេញ​ឲ្យ​បាន​ស្អាត​ឬ​អាច​​ផ្លាស់​ប្ដូរ​វា​ចេញ​ដើម្បី​ឲ្យ​ម៉ាស៊ីន​ដំណើរ​ការ​បាន​ស្រួល​ឡើង​វិញ។

  • ត្រួត​ពិនិត្យ​ប្រព័ន្ធ​ភ្លើង៖

​ពេល​មាន​ទឹក​លិច​ចូល ​វា​នឹង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភ្លើង​របស់​ម៉ាស៊ីន​អ្នក​ឆ្លង​ ដូច​នេះ​អ្នក​គួរ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​ឧស្សាហ៍​យក​រថយន្ត​ទៅ​​ពិនិត្យ​មើល​ភ្លើង​ស៊ីញ៉ូ​មុខ​ក្រោយ​ឬ​អំពូល​ភ្លើង​នៅ​យានដ្ឋាន។

ក្រៅ​ពី​ចំណុច​សំខាន់ៗ​ខាង​លើ​នេះ ក៏​នៅ​មាន​បញ្ហា​ជា​ដូច​នេះ​​ទាមទារ​ការ​ពិនិត្យ​ឲ្យ​បាន​ញឹកញាប់​ពី​អ្នក​ប្រើ​ ដើម្បី​ធានា​ពី​សុវត្ថិភាព​នៅ​ពេល​បើក​បរ​ដូច​ជា សំបក​កង់​មិន​ទាន់​សឹក​ក្រឡា​ខ្លាំង នាំ​ឲ្យ​រអិល​ពេល​ជិះ​លើ​ផ្លូវ​កៅស៊ូ​ខណៈ​កំពុង​​មាន​ភ្លៀង​ជា​ដើម៕

ចុចអាន៖

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី