កាលវិភាគ La Liga ចេញហើយ មកដឹងថ្ងៃ El Clasico ទាំងអស់គ្នា!
- 2019-07-04 14:17:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាលវិភាគ La Liga ចេញហើយ មកដឹងថ្ងៃ El Clasico ទាំងអស់គ្នា!
ចន្លោះមិនឃើញ
ក្នុងថ្ងៃនេះដែរ ស្ថាប័ន La Liga បានប្រកាសពីកាលវិភាគរបស់កម្មវិធីក្នុងលីគកំពូលអេស្ប៉ាញ។ ប្រកួតលីគកំពូលប្រទេសនេះនឹងត្រូវចាប់ផ្ដើមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩។
នៅថ្ងៃប្រកួតបើកឆាក Real Madrid នឹងទៅលេងក្លឹប Celta Vigo ខណៈក្លឹប Barcelona ក៏ធ្វើដំណើរទៅប៉ះក្លឹប Athletic Bilbao។
បើនិយាយពីប្រកួត El Clasico វិញ នៅជើងទី ១ នឹងធ្វើឡើងក្នុងប្រកួតទី១០ ដែលត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩។ ប្រកួតជើងទី១ នេះ នឹងលេងក្នុងទឹកដីរបស់ក្លឹប Barcelona គឺ កីឡដ្ឋាន Camp Nou។
ជើងទី២ វិញ នឹងធ្វើឡើងក្នុងឆ្នាំ២០២០ ដែលលេងចំប្រកួតទី ២៦ ដោយត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០។ ជើងទី២ នេះ លេងក្នុងកីឡដ្ឋាន Bernabeu។
កាលពីរដូវកាល ២០១៩/២០ មានប្រកួត El Clasico រហូតដល់ទៅ ៤ដង ដោយក្នុងនោះលេងក្នុងក្របខ័ណ្ឌ La Liga ២ដង និងលេងក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Copa del Rey។
ក្នុងរដូវកាលមុននេះ ក្លឹប Barcelona ឈ្នះ ៣ដង ដោយឈ្នះច្រើនបំផុតគឺ ឈ្នះលទ្ធផល ៥-១ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨៕