ចេញ​តម្រុយ​កូន Action Camera ​របស់ Canon អាច​កិប​ជាប់​តាម​កាបូប​បាន​ស្រួល

  • 2019-07-08 02:24:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីផ្សារ​កូន​កាមេរ៉ា​ខ្នាត​តូច Action Camera សព្វថ្ងៃ​កំពុង​ស្ថិត​ក្រោម​ការ​អភិវឌ្ឍ​និង​ដាក់​លក់​ពី​បណ្តា​ស្លាកយីហោ​ជា​ច្រើន​រាប់​មិន​អស់ ​តែ​ទៅ​ថ្ងៃ​ខាង​មុខ​ក្រុមហ៊ុន Canon ក៏​កំពុង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ជាមួយ​ការ​អភិវឌ្ឍ​កាមេរ៉ា​ប្រភេទ​នេះ​ដោយ​មាន​ឈ្មោះ​ម៉ូឌែល IVY REC។

ទាំង​រូបរាង​និង​លក្ខខណៈ​សម្បត្តិ​មួយ​ចំនួន​បាន​ចេញ​ផ្សាយ​លើ​គេហទំព័រ​រៃអង្គាស Indiegogo ដោយ​មើល​តាម​រូបភាព​ជាក់ស្តែង​វា​មាន​ទំហំ​តូច ប្រហាក់ប្រហែល​ USB Flash Drive តូច​មួយ​តែ​ប៉ុណ្ណោះ។ ផ្តោត​លើ​ការ​បំពាក់​នូវ​មុខងារ​អាច​ភ្ជាប់​ទៅ​កាន់​ស្មាតហ្វូន​តាម​រយៈ​កម្មវិធី CanonMini Cam ជាមួយ​ប្រព័ន្ធ Bluetooth ឬ Wi-Fi ​ប្រើ​សម្រាប់​បើក​មើល​រូបភាព​ឬ​វីដេអូ​នៅ​លើ​ស្មាតហ្វូន។

ទៀត​សោត​ក៏​រចនា​ប្រភេទ​ជា​ដង្កៀប​អាច​កិប​ជាប់​ទៅ​តាម​កាបូប​ឬ​ចង្កេះ​ខោ​ងាយ​ស្រួល​ទុក​ដាក់ ខណៈ​ផ្នែក​ខាង​ក្រោយ​នៃ​ឧបករណ៍​មាន​ប៊ូតុង​មួយ​ចំនួន​សម្រាប់​បញ្ជា​ថត​សន្លឹក ថត​វីដេអូ​ជា​ដើម។

កាមេរ៉ា IVY REC ​បំពាក់​នូវ​លែន​ទំហំ 13MP, CMOS Sesnor គាំទ្រ​ការ​ថត​វីដេអូ​នូវ​កម្រិត ១ ០៨០p លក្ខខណ្ឌ 60fps ជាមួយ​អាវក្រោះ​ការពារ​ទឹក​ជម្រៅ ១ ម៉ែត្រ​រយៈ​ពេល ៣០ នាទី។ ទាក់ទិន​នឹង​តម្លៃ​ជាមួយ​កាលបរិច្ឆេទ​ចេញ​ផ្សាយ​ក្រុមហ៊ុន Canon ​មិន​ទាន់​បញ្ជាក់​ច្បាស់លាស់​នៅ​ឡើយ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ techmoblog   ប្រែ​សម្រួល៖ កៅ រក្សា