Steve Jobs ធ្លាប់​ថាឲ្យ Tim Cook ពូកែគ្រប់រឿង ប៉ុន្តែខ្សោយខាងផលិតផល

  • 2019-07-09 02:31:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Walter Isaacson អ្នក​និពន្ធ​ជីវប្រវត្តិ​លោក "Steve Jobs” បាន​ឡើង​និយាយ​ក្នុង​កម្មវិធី​ Squawk Box នា​សប្ដាហ៍​នេះ ក្នុង​បទ​សម្ភាសន៍​មួយ​ដែល​លោក​បាន​រំឭក​អំពី​សម្ដី​របស់​ស្ថាបនិក​ Apple និយាយ​ទៅ​កាន់​នាយក​ប្រតិបត្តិ Apple បច្ចុប្បន្ន​។

​តាម​ការ​លើក​ឡើង​របស់​លោក Walter លោក​ Jobs ធ្លាប់​បាន​រិះគន់​លោក​ Tim Cook ដែល​មិន​មែន​ជា​មនុស្ស​ជំនាញ​ខាង​ផលិតផល​។ អ្នក​និពន្ធ​រូប​នេះ​និយាយ​ថា​ ៖ "Steve និយាយ​ថា​ Tim Cook អាច​ធ្វើ​បាន​រឿង​គ្រប់​យ៉ាង​ ហើយ​គាត់ (Steve) ​សម្លឹង​មក​ខ្ញុំ​រួច​និយាយ​ថា Tim មិន​មែន​ជា​អ្នក​​ពូកែ​ខាង​ផលិត​ផល​នោះ​ទេ”។

ក្នុង​សៀវភៅ​ជីវប្រវត្តិ​​លោក Steve Jobs អ្នក​និពន្ធ​បាន​បន្ធូរ​បន្ថយ​អត្ថន័យ​នៃ​សម្រង់​សម្ដី​មួយ​ឃ្លា​ខាង​លើ​នេះ ដើម្បី​​កុំ​ឲ្យ​ស្ដាប់​ទៅ​ធ្ងន់ធ្ងរ​ពេក ហើយ​ទើប​ថ្ងៃ​នេះ​ដែល​លោក​បាន​និយាយ​ចំៗ​អំពី​សម្រង់​សម្ដី​របស់​ស្ថាបនិក Apple។ គួរ​ដឹង​ថា​សៀវភៅ​ "Steve Jobs” បាន​ចេញ​ផ្សាយ​លើក​ដំបូង​នា​ខែ​តុលា ឆ្នាំ ២០១១ ក្រោយ​ការ​ស្លាប់​របស់​លោក Steve Jobs រយៈពេល ១៩ ថ្ងៃ៕

ខាង​ក្រោម​នេះ​ជា​វីដេអូ​នៃ​បទ​សម្ភាសន៍​របស់​លោក Walter Isaacson ៖

ចុចអាន៖

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង