ជប៉ុន បញ្ចេញឡេបថបតូច មានរន្ធដោតច្រើនសន្ធឹក

  • 2019-07-09 06:25:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ជប៉ុន VAIO បាន​ប្រកាស​ចេញ​កុំព្យូទ័រ​យួរ​ដៃ​ថ្មី​ម៉ូដែល SX12 មាន​បំពាក់​អេក្រង់​ទំហំ ១២,៥ អ៊ីញ ហើយ​មាន​រន្ធ​ដោត​ជា​ច្រើន ច្រើន​លើស​កុំព្យូទ័រ​ខ្នាត​តូច​ប្រភេទ​ដទៃ​ទៀត។

​​​​​​រន្ធ USB-A មាន​ចំនួន​បី, រន្ធ USB-C មាន​មួយ​សម្រាប់​សាក​ថ្ម, រន្ធ HMDI មួយ, រន្ធ​សម្រាប់​ដោត​ SD Card, រន្ធ​សម្រាប់​ដោត​កាស​និង​មីក្រូហ្វូន, រន្ធ​ Ethernet និង​រន្ធ VGA មួយ​ទៀត​ផង។ ម៉ាស៊ីន​មួយ​គ្រឿង​នេះ​​ប្រើ​ប្រាស់​​ CPU Intel ជំនាន់​ទី​ ៨ ប្រភេទ Quad-Core Core i5 ឬ i7 និង​មាន​ជម្រើស​ប្រើ​​ប្រព័ន្ធ​អ៊ីនធឺណិត​ទៀត​ផង។ ទម្ងន់​មាន​ត្រឹម ៨៨៨ ក្រាម​ប៉ុណ្ណោះ។

VAIO SX12 នឹង​ចេញ​លក់​នៅ​ជប៉ុន​ក្នុង​សប្ដាហ៍​នេះ ដែល​មាន​តម្លៃ​ចន្លោះ​ពី​​ប្រមាណ ១ ១០០ ដុល្លារ ទៅ ២ ០០០ ដុល្លារ អាស្រ័យ​លើ​អង្គ​ផ្ទុក, ពណ៌ និង​ជម្រើស CPU។ ការ​បញ្ចេញ SX12 នេះ​អាច​ជា​ភស្តុតាង​បង្ហាញ​ថា​ដើម្បី​ផលិត​កុំព្យូទ័រ​យួរ​ដៃ​ស្ដើង និង​ស្រាល មិន​បាច់​ពលី​រន្ធ​ដោត​នោះ​ទេ៕​​

ចុចអាន៖

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង