ម៉ូតូ Honda X-ADV ប្រើម៉ាស៊ីនដូច PCX អាចចេញចុងខែនេះ
- 2019-07-10 07:10:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ូតូ Honda X-ADV ប្រើម៉ាស៊ីនដូច PCX អាចចេញចុងខែនេះ
ចន្លោះមិនឃើញ
វិបសាយយានយន្តឥណ្ឌូណេស៊ី Motoblast បាននិយាយថាម៉ូតូអូតូមហាកម្លាំង Honda X-ADV អាចនឹងមានប្រភេទកម្លាំងទាប ប្រើប្រាស់ម៉ាស៊ីន ១៥០ សេសេ។ ម៉ូតូនេះរំពឹងថានឹងបង្ហាញមុខក្នុងកម្មវិធីតាំងបង្ហាញយានយន្តឥណ្ឌូណេស៊ី GIIAS ឆ្នាំ ២០១៩ ដែលធ្វើទៅនាថ្ងៃទី ១៨ ដល់ ២៨ កក្កដា។
ចាប់តាំងពីដើមឆ្នាំ ២០១៩ មក មានចចាមអារ៉ាមថាក្រុមហ៊ុនផលិតម៉ូតូជប៉ុននឹងបញ្ចេញ X-ADV ប្រភេទ ១៥០ សេសេ ឬ ៣០០ សេសេ។ ផលិតផលថ្មីនេះគឺស្ថិតនៅក្នុងគម្រោងការផលិតផល KOWA របស់ហុងដា។
ម៉ូតូប្រភេទនេះនឹងប្រើប្រាស់ម៉ាស៊ីនដូចមានបំបាក់លើ Honda PCX 150 ឬ Honda Vario 150 ដែរ ដោយមានការឌីហ្សាញបំពាក់ដោយកង់ទំហំធំ កង់មុខទំហំ ១៤ អ៊ីញ និងកង់ក្រោយទំហំ ១៣ អ៊ីញ។ និយាយអំពីរូបរាងនេះដែរ X-ADV 150 អាចនឹងមានរូបរាងស្រដៀងនឹងសិស្សច្បង X-ADV 750។
X-ADV 150 អាចមានតម្លៃប្រមាណ ១ ៧០០ ដុល្លារ ជាតម្លៃលក់នៅឥណ្ឌូណេស៊ី។ ចំណែកម៉ូតូ X-ADV 750 វិញ មានតម្លៃប្រមាណ ១២ ០០០ ដុល្លារ ឯណោះ នៅលើទីផ្សារអឺរ៉ុប៕
ចុចអាន៖