ធ្លាយ​រូប​ថ្មី Galaxy Note 10 មើល​មួយ​ភ្លែត​ស្មាន​តែ Huawei ​ត្រកូល P

  • 2019-07-11 01:13:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung នឹង​ប្រកាស​ផ្សាយ Galaxy Note 10 ​នា​ថ្ងៃ​ទី ៧ សីហា​ខាង​មុខ​នេះ ដោយ​គ្រប់​គ្នា​ជឿជាក់​ថា​ត្រកូល Note ឆ្នាំ ២០១៩ ក៏​នឹង​មាន​បំពាក់​នូវ​ប្រព័ន្ធ​ដំណើរការ 5G ​សម្រប​ទៅ​នឹង​អ្វី​ដែល​អតិថិជន​កំពុង​ធ្វើ​ការ​រង់ចាំ​យ៉ាង​អន្ទះសារ។

រូបភាព​ប៉ុន្មាន​សន្លឹក​ចែកចាយ​ដោយ​បុគ្គល​ឈ្មោះ Ishan Agarwal ​ជុំវិញ​រូបភាព​ច្បាស់​ត្រជាក់​ភ្នែក​ពី​រូបរាង Galaxy Note 10 ទាំង​មុខ​និង​ក្រោយ ដែល​សម្លឹង​មួយ​ភ្លែត​អាច​ច្រឡំ P30 Pro របស់​គូ​ប្រជែង​នៃ​ក្រុមហ៊ុន Huawei។

រូបតំណាងសេរ៊ី P30 របស់ Huawei

មិន​ខុស​ពី​ចចាមអារ៉ាម​សព្វ​មួយ​ដង ដោយ​ Note ឆ្នាំ​នេះ​មាន​បំពាក់​កាមេរ៉ា​ក្រោយ ៣ គ្រាប់​បែប​បញ្ឈរ ខណៈ​កាមេរ៉ា​មុខ​ចោះ​ទម្លុះ​អេក្រង់​ដាក់​ចំ​ផ្នែក​កណ្តាល និង​អេក្រង់​ពេញ​សល់​គែម​តិច​សឹង​តែ​មើល​មិន​ឃើញ។

តួ​ក្រោយ​លែង​មាន​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ បែប​នេះ​អាច​ជា​ជំនួស​ដោយ​ប្រព័ន្ធ​ស្កេន​បង្កប់​ក្នុង​អេក្រង់ ខណៈ​ផ្នែក​ប៊ូតុង​ហាក់​នៅ​មាន​មន្ទិល​សង្ស័យ ដោយ​ក្នុង​រូបភាព​ចែក​មិន​ដាច់​រវាង​ប៊ុតុង Power និង Bixby ពោល​គឺ​អាច​ត្រូវ​ជម្រុះ​ចោល​មួយ ដោយ​ប្តូរ​ប៊ូតុង Power មក​ចំហៀង​ផ្នែក​ខាង Volume ឯ​ណេះ​វិញ។

បញ្ជាក់​ថា​តាម​ការ​ព្យាករណ៍ Samsung អាច​នឹង​ប្រកាស​ Note ឆ្នាំ ២០១៩ ពីរ​ម៉ូឌែល​មាន Note 10 ប្រើ​អេក្រង់ ៦,៣ អ៊ីញ និង Note 10 Pro ​ប្រើ​អេក្រង់ ៦,៧៥ អ៊ីញ គាំទ្រ 5G។ យ៉ាងណាមិញ​យើង​នឹង​បាន​ដឹង​ច្បាស់​នៅ​ដើម​ខែ​សីហា​ខាង​មុខ​នេះ​ទាំង​អស់​គ្នា។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ theverge   ប្រែ​សម្រួល៖ កៅ រក្សា