ទស្សនា​រូប​ភាព​ត្រជាក់​ភ្នែក Messi ជប៉ុន​ចូល​ហាត់​ថ្ងៃ​ដំបូង​ជាមួយ Real Madrid

  • 2019-07-11 04:30:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ Real Madrid កំពុង​តែ​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​នៅ​ឯ​ទីក្រុង Montreal ប្រទេស​កាណាដា ដើម្បី​ត្រៀម​ប្រកួត​កម្ដៅ​សាច់​ដុំ​ត្រៀម​បើក​រដូវ​កាល​ថ្មី​នៅ​សហរដ្ឋអាមេរិក។

ក្នុង​វគ្គ​ហ្វឹកហាត់​នេះ​​កីឡាករ​ចំណូល​ថ្មី​សញ្ជាតិ​ជប៉ុន​វ័យ​១៨​ឆ្នាំ​ Takefusa Kubo ក៏​បាន​បង្ហាញ​វត្តមាន​​ជាមួយ Madrid ដែរ។ Real បាន​ទិញ​កីឡាករ​ដែល​មាន​រហស្សនាម​ថា "Messi ជប៉ុន" ពី​ក្លឹប FC Tokyo ក្នុង​តម្លៃ​២,២៥​លាន​ដុល្លារ តែ​ជា​ដំបូង​ដាក់​ឲ្យ​លេង​ជាមួយ​យុវជន​ Real Madrid Castilla។

យ៉ាងណាមិញ អំឡុង​ពេល​​ត្រៀម​បើក​រដូវ​កាល Real បាន​ផ្ដល់​ឱកាស​ឲ្យ Kubo ចូល​ហាត់​ជាមួយ​ឈុត​ធំ ហើយ​អាច​នឹង​បង្ហាញ​ខ្លួន​លេង​កម្ដៅ​សាច់​ដុំ​ផង​ដែរ។ ខាង​ក្រោម​ជាង​រូប​ភាព​ទាំង​ស្រុង​​ការ​ហាត់​លើក​ដំបូង​​របស់ Real ក្រោយ​សម្រាក​ចប់​រដូវ​កាល៖

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ