មែនទែនហើយ! Galaxy Note10 នឹង​​​បាត់​បង់​រន្ធ​មួយ

  • 2019-07-12 02:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ទំនៀមទម្លាប់​នៃ​ការ​បំពាក់​រន្ធ​កាស​ 3.5 mm លើ​ស្មាតហ្វូន Flagship (ស៊េរី​ខ្ពស់) របស់​​ Samsung អាច​នឹង​ត្រូវ​បញ្ចប់​នៅ​​ត្រឹម​ត្រកូល Galaxy Note10។ រូបភាព​ចេញ​ផ្សាយ​ដោយ​គណៈកម្មការ​ទំនាក់ទំនង​សហព័ន្ធ (FCC) បាន​បង្ហាញ​អំពី​ផ្នែក​ខាង​ក្រោម​របស់​ Galaxy Note10។

ក្នុង​រូបភាព​ឃើញ​ថា​ក្រៅ​ពី​មាន​រន្ធ​ធំ​មួយ​សម្រាប់​ដោត​ប៊ិច S-Pen និង​រន្ធ​សម្រាប់​សាក​ថ្ម​ប្រភេទ USB-C គេ​មិន​ឃើញ​មាន​រន្ធ​ធំ​ផ្សេង​ទៀត​នោះ​ទេ ដែល​បញ្ជាក់​ថា​លែង​មាន​រន្ធ​ដោត​កាស 3.5 mm។ ក្រៅ​ពី​ការ​បាត់​រន្ធ​កាស​ គេ​បាន​ឃើញ​រូបរាង​ទាំង​មូល​នៃ Note10 ដែល​វា​ដូច​គ្នា​នឹង​រូបភាព​ចេញ​ផ្សាយ​កន្លង​មក​ដែរ។

រូបភាព Render ផ្លូវការ

គួរ​ដឹង​ថា Note10 នឹង​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ៧ ខែ​សីហា ដោយ​រំពឹង​ថា​មាន​ពីរ​ប្រភេទ​គឺ Galaxy Note10 និង Galaxy Note10 Pro ឬ​ហៅ​ថា​ Note10 Plus ដែល​អាច​មាន​ប្រភេទ​ប្រើ 5G ផង​ដែរ៕​​​

ចុចអាន៖

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង