Nokia ដូរ​ចិត្ត​ពី​ GG មក​ប្រើ​កញ្ចក់​ស្មាតហ្វូន​មួយ​ទៀត​ ដំ​មិន​បែក

  • 2019-07-13 03:56:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តាំង​ពី​ស្មាតហ្វូន​របស់ Nokia ត្រឡប់​មក​វិញ ភាគ​ច្រើន​គឺ​ក្រុមហ៊ុន​បាន​ប្រើប្រាស់​កញ្ចក់​ការពារ​ឈ្មោះ​ថា Gorilla Glass(GG) ដែល​មាន​តាម​កម្រិត​ដូចជា​កម្រិត ៥ ឬ ៦​ ជាដើម។ ដូច​ដែល​ក្រុមហ៊ុន​ស្មាតហ្វូន​នានាបាន​ប្រើ​ដែរ ប៉ុន្តែ​ថ្មីៗ​នេះ ​NOKIA បាន​ងាក​មក​ប្រើ​បច្ចេកវិទ្យា​ការពារ​អេក្រង់​មួយ​ថ្មី​ទៀត​ឈ្មោះ​ថា Dinorex by NEG ដោយ​បំពាក់​លើ Nokia 8.1។

Nokia 8.1

​កញ្ចក់​ម៉ាក​យីហោ Dinorex នេះ​ធន់​ខ្លាំង​ណាស់ ដែល​ត្រូវ​បាន​គេយក​ទៅ​ធ្វើ​ពិសោធន៍​ រហូត​ដល់​ថ្នាក់​យក​ញញួរ​ដំ ឬ​ទម្លាក់​ដំ​ដែក​ពី​លើ​ក៏​គ្មាន​បញ្ហា​ដែរ។ ក្រុមហ៊ុន Nippon Electric Glass-NEG ជា​ក្រុមហ៊ុន​ជប៉ុន​ដែល​ជំនាញ​ខាង​ផលិត​កញ្ចក់​ការពារ​គ្រឿង​អេឡិចត្រូនិច​ដូច​ជា ទូរសព្ទ ថេប្លេត ឬ​ទូរទស្សន៍​ជាដើម។ សូម្បី​តែ​ទូរសព្ទ​មួយ​ចំនួន​ដូច​ជា ZTE nubia Red Magic Mars , Meizu និង BQ ក៏​ទិញ​ពី NEG ដូចគ្នា។

ធ្វើ​ពិសោធន៍​ កញ្ចក់ការពារ​​ឈ្មោះ​ថា Dinorex by NEG

​ចំពោះ​ម៉ាក​យីហោ(Brand) បច្ចេកវិទ្យា​ការពារ​អេក្រង់​នេះ ក្រៅ​ពី Gorilla Glass(GG) នៅ​មាន Dragontrail glass របស់ Asahi មួយ​ទៀតជាគូប្រជែង។ ហើយក៏​មាន​ក្រុមហ៊ុន​ទូរសព្ទ​ល្បីៗ​ធ្លាប់​ទិញ​មក​បំពាក់លើ​ស្មាតហ្វូន​របស់​គេដែរ​ដូច​ជា Samsung, BlackBerry និង Alcatel ជាដើម៕

ធ្វើ​ពិសោធន៍​ កញ្ចក់ការពារ​​ឈ្មោះ​ថា Dinorex by NEG

ទស្សនាវីដេអូតេស្តស្មាតហ្វូនដែលប្រើ កញ្ចក់ការពារ​​ Dinorex by NEG ខាងក្រោមនេះ៖

អានបន្ត៖

អត្ថបទ៖ រក្សា