នេះ​ហើយ​ជា​លេខ​អាវ​ដែល Griezmann ត្រូវ​ពាក់​នៅ Barcelona តែ​មិនមែន​លេខ​៧​ទេ

  • 2019-07-15 02:37:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ចំណូល​ថ្មី​របស់ Barcelona គឺ Antoine Griezmann ត្រូវ​បាន​ក្លឹប​ប្រគល់​អាវ​លេខ​១៧ សម្រាប់​លេង​នៅ​រដូវ​កាល ២០១៩-២០ ខាង​មុខ។

អាច​ថា​នេះ​គឺ​ជា​រឿង​ភ្ញាក់ផ្អើល​មួយ ព្រោះ​កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ​មិន​ដែល​ពាក់​លេខ​នេះ​ពី​មុន​មក​ទេ។ គេ​ធ្លាប់​ពាក់​លេខ​៧​ទាំង​នៅ​ក្លឹប Real Sociedad និង Atletico Madrid ក៏​ដូច​ជា​ជម្រើស​ជាតិ។ យ៉ាណាមិញ​​ Griezmann ក៏​​ធ្លាប់​បាន​លេខ​២៧ ពេល​ចាប់​ផ្ដើម​ជាមួយ Real Sociedad ដំបូង​ដែរ។

មិន​ទាន់​អស់​ឱកាស​ទេ Griezmann អាច​នឹង​បាន​លេខ​៧​មក​វិញ ប្រសិន​បើ​កីឡាករ​ប្រេស៊ីល Coutinho ចាកចេញ​ពី Barcelona នៅ​ថ្ងៃ​ណា​មួយ។ ការ​ទទួល​បាន​លេខ​នេះ​មាន​ន័យ​ថា Griezmann បាន​ចូលរួម​ជាមួយ​កីឡាករ Alcacer, Munir, Song, Pedro, Gio Dos Santos, Van Bommel, Mendieta, Christanval, Petit, Bogarde និងAmunike ដែល​ធ្លាប់​ពាក់​លេខ​១៧​នៅ Barcelona៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ